សព្វលហុសសូត្រ

ក្បាលទី 30 · ទំព័រ 602

ម្នាលភិក្ខុទាំងឡាយ បាណាតិបាត ដែលបុគ្គលសេពថ្នឹកហើយ ចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បី កំណើតតិរច្ឆាន ប្រព្រឹត្តទៅ ដើម្បីបិត្តិវិស័យ ។ ផលនៃបាណាតិបាត ដែល ស្រាលជាងផលទាំងអស់ រមែងប្រព្រឹត្តទៅ ដើម្បីមានអាយុខ្លី ដល់កើតជា មនុស្ស ។ ម្នាលភិក្ខុទាំងឡាយ អទិន្នាទាន ដែលបុគ្គលថ្នឹកហើយ ចម្រើន ហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បីកំណើត តិរច្ឆាន ប្រព្រឹត្តទៅ ដើម្បីបិត្តិវិស័យ ។ ផលនៃអទិន្នាទាន ដែលស្រាលជាង ផលទាំងអស់ រមែងប្រព្រឹត្តទៅ ដើម្បីវិនាសនៃភោគៈ ដល់កើតជាមនុស្ស ។ ម្នាលភិក្ខុទាំងឡាយ កាមេសុមិច្ឆាចារ ដែលបុគ្គលថ្នឹកហើយ ចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅ ដើម្បីបិត្តិវិស័យ ។ ផលនៃកាមេសុមិច្ឆាចារ ដែលស្រាលជាង ផលទាំងអស់ រមែងប្រព្រឹត្តទៅ ដើម្បីសត្រូវ និងពៀរដល់កើតជាមនុស្ស ។ ម្នាលភិក្ខុទាំងឡាយ មុសាវាទ ដែលបុគ្គលថ្នឹកហើយ ចម្រើនហើយ ធ្វើឲ្យ ច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្ត ទៅ ដើម្បីបិត្តិវិស័យ ។ ផលនៃមុសាវាទ ដែលស្រាលជាងផលទាំងអស់ រមែងប្រព្រឹត្តទៅ ដើម្បីគេពោលបង្កាច់ ដោយពាក្យមិនពិត ដល់កើតជា មនុស្ស ។ ម្នាលភិក្ខុទាំងឡាយ បិសុណាវាចា ដែលបុគ្គលថ្នឹកហើយ ចម្រើន ហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បីកំណើត តិរច្ឆាន ប្រព្រឹត្តទៅ ដើម្បីបិត្តិវិស័យ ។ ផលនៃបិសុណាវាចា ដែលស្រាល ជាងផលទាំងអស់ រមែងប្រព្រឹត្តទៅ ដើម្បីបែកបាក់ចាកមិត្រ ដល់កើតជា មនុស្ស ។ ម្នាល