អដ្ឋកថាសព្វលហុសសូត្រ

ក្បាលទី 30 · ទំព័រ 604

គប្បីជ្រាបវិនិច្ឆ័យក្នុងសព្វលហុសសូត្រទី ១០ ដូចតទៅនេះ បទថា បណាតិបតោ បានដល់ ចេតនាជាហេតុ ធ្វើសត្វមានជីវិតឲ្យ កន្លង គឺសម្លាប់សត្វ ។ បទថា សព្វលហុសោ ប្រែថា ទន់ខ្សោយជាង វិបាកទាំងអស់ ។ បទថា អប្បាយុកសំវត្តនិកោ សេចក្តីថា ជាបុគ្គលមាន អាយុខ្លី ព្រោះកម្មវិបាកតិចតួចនោះ ឬកាលឲ្យបដិសន្ធិ សត្វដែលនៅក្នុង ផ្ទៃមាតា ឬសត្វដែលចេញអំពីផ្ទៃមាតាហើយ រមែងលំបាក សេចក្តីពិត វិបាកបែបនេះ មិនមែនជាវិបាកជាគ្រឿងហូរចេញអំពីកម្មណាដទៃ នេះជាផ្លូវ ទៅចំពោះបាណាតិបាតបុណ្ណោះ ។ បទថា ភោគព្យសនសំវត្តនិកោ សេចក្តី ថា ទ្រព្យត្រឹមតែមួយកាកណិក មិនតាំងនៅក្នុងដៃដោយប្រការណា អទិន្នាទាន រមែងញ៉ាំងការវឹកវរនៃភោគសម្បត្តិឲ្យប្រព្រឹត្តទៅ ដោយប្រការនោះ ។ បទ ថា សបត្តវេរសំវត្តនិកោ ហោតិ សេចក្តីថា រមែងសាងពៀរ និងសត្រូវ ។ ពិតហើយ បុគ្គលនោះ មានសត្រូវច្រើន ម្យ៉ាងទៀត បុគ្គលណាឃើញបុគ្គល នោះ រមែងញ៉ាំងពៀរឲ្យកើតក្នុងបុគ្គលនោះ មិនរលត់ទៅ ដ្បិតថា វិបាកបែប នេះ ជាវិបាកហូរចេញអំពីការខុសក្នុងភណ្ឌៈរបស់អ្នកដទៃ ដែលគេគ្រប់គ្រង រក្សា ។ បទថា អភូតព្ភក្ខានសំវត្តនិកោ ហោតិ សេចក្តីថា ធ្វើនូវការពោល ទោសដោយរឿងដែលមិនពិត ឲ្យប្រព្រឹត្តទៅ ។ កម្មដែលបុគ្គលណា ម្នាក់ធ្វើហើយ រមែងធ្លាក់លើអំបែងក្បាល របស់បុគ្គលនោះឯង ។ បទថា មិត្តេហិ ភេទនសំវត្តនិកោ សេចក្តីថា រមែងញ៉ាំងការបែកចាកមិត្រ ឲ្យ ប្រព្រឹត្តទៅ ។ បុគ្គលធ្វើបុណ្យណាមួយឲ្យជាមិត្រ បុគ្គលនោះ រមែងព្រាត់ ទៅ ។ បទថា អមនាបសទ្ទសំវត្តនិកោ សេចក្តីថា រមែងញ៉ាំងសំឡេង ដែលមិនពេញចិត្តឲ្យប្រព្រឹត្តទៅ វាចាណាមួយ ជាពាក្យចាក់ដោត គ្រោត គ្រាត ក្តៅក្រហាយ នាំមកនូវការអាក់អន់