អដ្ឋកថា ឧបេសថវគ្គ សង្ខិត្តសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ក្នុង ទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ឧបោសថ ប្រកបដោយ អង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន មាន អានិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន ។ ម្នាល ភិក្ខុទាំងឡាយ ចុះឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សា ហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន តើដោយប្រការដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ ពិចារណាថា ព្រះអរហន្តទាំងឡាយ លះបង់ បាណាតិបាត វៀរចាកបាណាតិបាត មានអាជាដាក់ចុះហើយ មានគ្រឿង សស្រ្តាដាក់ចុះហើយ ជាអ្នកមានសេចក្តីខ្មាសបាប មានសេចក្តីអាណិត មាន សេចក្តីអនុគ្រោះ ដោយប្រយោជន៍ដល់សព្វសត្វ ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់នូវបាណាតិបាត វៀរចាកបាណាតិបាត មានអាជា ដាក់ចុះហើយ មានគ្រឿងស្រស្តាដាក់ចុះហើយ មានសេចក្តីខ្មាសបាប មាន សេចក្តីអាណិត មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ដល់សព្វសត្វ អស់ យប់នេះ និងថ្ងៃនេះដែរ យកតម្រាប់ព្រះអរហន្តទាំងឡាយផង ខ្លួនអញនឹងចាំ រក្សាឧបោសថផង ដោយអង្គនេះឯង ។ ឧបោសថប្រកបដោយអង្គទី ១ នេះ ឯង ។