អដ្ឋកថា វិត្ថតសូត្រ
សង្ខិត្តសូត្រទី ១ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មាន សេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន ។ ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមានផល ច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅ ច្រើន តើដោយប្រការដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនា នេះ ពិចារណាថា ព្រះអរហន្តទាំងឡាយ លះបង់បាណាតិបាត មានអាជា ដាក់ចុះហើយ មានគ្រឿងស្រស្តាដាក់ចុះហើយ មានសេចក្តីខ្មាសបាប មាន សេចក្តីអាណិត មានសេចក្តីអនុគ្រោះដោយប្រយោជន៍ដល់សព្វសត្វ ដរាប អស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញលះបង់បាណាតិបាត វៀរចាកបាណាតិបាត មានអាជាដាក់ចុះហើយ មានគ្រឿងស្រស្តាដាក់ចុះហើយ មានសេចក្តី ខ្មាសបាប មានសេចក្តីអាណិត មានសេចក្តីអនុគ្រោះដោយប្រយោជន៍ដល់ សព្វសត្វ អស់យប់នេះ និងថ្ងៃនេះ យកតម្រាប់ព្រះអរហន្តទាំងឡាយផង ខ្លួន អញនឹងចាំរក្សាឧបោសថផង ដោយអង្គនេះឯង ។ ឧបោសថប្រកបដោយអង្គ ទី ១ នេះឯង ។ ( សេចក្តីពិស្តារដូចអង្គទី ១ ) ព្រះអរហន្តទាំងឡាយ លះបង់សេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ វៀរចាក សេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ សម្រេចនូវទីដេក ដ៏ទាប លើគ្រែក្តី លើកម្រាលដែលគេធ្វើដោយស្មៅក្តី ដរាបអស់ជីវិត ក្នុង ថ្ងៃនេះ ចំណែកខ្លួនអញ លះបង់សេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ វៀរចាកសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏