អដ្ឋកថា វិសាខសូត្រ
វិត្ថតសូត្រទី ២ មានអត្ថងាយយល់ហើយ ។ សម័យមួយ ព្រះដ៏មានព្រះភាគកាលគង់នៅនាប្រាសាទមិគារមាតា ក្នុងបុព្វារាម ជិតក្រុងសាវត្ថី ។ គ្រានោះ នាងវិសាខា ជាមិគារមាតា ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មាន ព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះវិសាខា ជាមិគារមាតា អង្គុយក្នុង ទីសមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូចនេះថា ម្នាលវិសាខា ឧបោសថប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមាន ផលច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយ ទៅច្រើន ។ ម្នាលវិសាខា ចុះឧបោសថប្រកបដោយអង្គ ៨ ប្រការ ដែល បុគ្គលចាំរក្សាហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានសេចក្តី រុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន តើដោយប្រការដូចម្តេច ។ ម្នាល វិសាខា អរិយសាវ័កក្នុងសាសនានេះ ពិចារណាថា ព្រះអរហន្តទាំងឡាយ លះបង់បាណាតិបាត វៀរចាកបាណាតិបាត មានអាជាដាក់ចុះហើយ មាន គ្រឿងស្រស្តាដាក់ចុះហើយ មានសេចក្តីខ្មាសបាប មានសេចក្តីអាណិត មាន សេចក្តីអនុគ្រោះ ដោយប្រយោជន៍ដល់សព្វសត្វ ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញលះបង់បាណាតិបាត វៀរចាកបាណាតិបាត មានអាជាដាក់ចុះ ហើយ មានគ្រឿងស្រស្តាដាក់ចុះហើយ មានសេចក្តីខ្មាសបាប មានសេចក្តី អាណិត មានសេចក្តីអនុគ្រោះដោយប្រយោជន៍ដល់សព្វសត្វ អស់យប់នេះ និងថ្ងៃនេះដែរ យកតម្រាប់ព្រះអរហន្តទាំងឡាយផង ខ្លួនអញនឹងចាំរក្សាឧបោសថផង ដោយអង្គនេះឯង ។