វាសេដ្ឋសូត្រ

ក្បាលទី 30 · ទំព័រ 624

សម័យមួយ ព្រះដ៏មានព្រះភាគកាលគង់នៅក្នុងកូដាគារសាលា នាព្រៃមហាវ័ន ជិតក្រុងវេសាលី ។ គ្រានោះ វាសេដ្ឋឧបាសក ( ឧបាសកឈ្មោះ វាសេដ្ឋ ) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ ព្រះដ៏មានព្រះភាគ ហើយក៏អង្គុយក្នុងទីសមគួរ ។ លុះវាសេដ្ឋឧបាសកអង្គុយ ក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលវាសេដ្ឋ ឧបោសថប្រកបដោយអង្គ ៨ ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន ។ បេ ។ ពួកជនដែលគេមិននិន្ទា តែងទៅកាន់ឋានសួគ៌ ។ កាលដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ វាសេដ្ឋឧបាសក បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពួកញាតិសាលោហិត ជាទីស្រឡាញ់ របស់ខ្ញុំព្រះអង្គ គប្បីរក្សាឧបោសថប្រកបដោយអង្គ ៨ ការរក្សាឧបោសថនោះ គប្បីប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកញាតិសា- លោហិត ជាទីស្រឡាញ់របស់ខ្ញុំព្រះអង្គ អស់កាលយូរ ។ បពិត្រព្រះអង្គដ៏ ចម្រើន ប្រសិនបើពួកក្សត្រិយ៍ទាំងពួង គប្បីចាំរក្សាឧបោសថប្រកបដោយ អង្គ ៨ ការរក្សាឧបោសថនោះ គប្បីប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តី សុខ ដល់ពួកក្សត្រិយ៍ទាំងពួង អស់កាលយូរ ។ បពិត្រព្រះអង្គដ៏ចម្រើន ប្រសិនបើពួកព្រាហ្មណ៍ទាំងពួង ។ បេ ។ ពួកវេស្សៈ សុទ្ទៈ គប្បីចាំរក្សាឧបោសថប្រកបដោយអង្គ ៨ ការរក្សាឧបោសថនោះ គប្បីប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកសុទ្ទៈទាំងពួង អស់កាលយូរ ។ ម្នាលវាសេដ្ឋ ប្រសិនបើពួកក្សត្រិយ៍ទាំងពួង គប្បីចាំរក្សាឧបោសថប្រកបដោយអង្គ ៨ ការរក្សា ឧបោសថនោះ គប្បីប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ ពួកក្សត្រិយ៍ទាំងពួង អស់កាល