អដ្ឋកថា ពោជ្ឈាសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះ នាងពោជ្ឈាឧបាសិកា ( ឧបាសិកាឈ្មោះពោជ្ឈា ) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគហើយ អង្គុយក្នុងទីសមគួរ ។ លុះនាងពោជ្ឈាឧបាសិកា អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលនាងពោជ្ឈា ឧបោសថប្រកបដោយអង្គ ៨ ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានការរុងរឿងច្រើន មានគុណ ផ្សាយទៅច្រើន ។ ម្នាលនាងពោជ្ឈា ចុះឧបោសថប្រកបដោយអង្គ ៨ ដែល បុគ្គលចាំរក្សាហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានការរុងរឿង ច្រើន មានការផ្សាយទៅច្រើន តើដូចម្តេច ។ ម្នាលនាងពោជ្ឈា អរិយសាវ័ក ក្នុងសាសនានេះ ពិចារណាថា ព្រះអរហន្តទាំងឡាយ លះបង់បាណាតិបាត វៀរចាកបាណាតិបាត ដាក់ចុះនូវអាជា ដាក់ចុះនូវគ្រឿងស្រស្តា មាន សេចក្តីអេនោខ្មាស ដល់នូវការអាណិត អនុគ្រោះដោយប្រយោជន៍ ដល់សត្វ ទាំងអស់ ដរាបដល់អស់ជីវិត ក្នុងថ្ងៃនេះ ចំណែកអាត្មាអញ បានលះបង់ បាណាតិបាត វៀរចាកបាណាតិបាត ដាក់ចុះនូវអាជា ដាក់ចុះនូវគ្រឿងស្រស្តា មានសេចក្តីអេនោខ្មាស ដល់នូវការអាណិត អនុគ្រោះដោយប្រយោជន៍ ដល់ សត្វទាំងអស់ អស់យប់នេះ និងថ្ងៃនេះដែរ ធ្វើតាមព្រះអរហន្តទាំងឡាយផង ឧបោសថអាត្មាអញនឹងចាំរក្សាហើយផង ដោយអង្គនេះ ។ អរិយសាវ័កប្រកបដោយ អង្គទី ១ នេះ ។ បេ ។ ព្រះអរហន្តទាំងឡាយ លះបង់ទីដេក ទីអង្គុយដ៏ ខ្ពស់ហួសប្រមាណ និងទីដេកទីអង្គុយដ៏ប្រសើរ វៀរចាកទីដេក ទីអង្គុយដ៏ខ្ពស់ ហួសប្រមាណ និងទីដេកទីអង្គុយដ៏ប្រសើរ សម្រេចការដេកលើអាសនៈទាប គឺលើគ្រែ ឬលើកម្រាលស្មៅ ដរាប