អនុរុទ្ធសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅឃោសិតារាម ទៀបក្រុងកោសម្ពី ។ សម័យនោះឯង ព្រះអនុរុទ្ធដ៏មានអាយុ ចូលទៅកាន់ទីនៅ ក្នុងវេលាថ្ងៃ សម្ងំនៅ ។ គ្រានោះ ពួកទេវតាឈ្មោះមនាបកាយិកាជាច្រើន អង្គនាំគ្នាចូលទៅរកព្រះអនុរុទ្ធ លុះចូលទៅដល់ ថ្វាយបង្គំព្រះអនុរុទ្ធ ហើយ ឋិតនៅក្នុងទីសមគួរ ។ លុះទេវតាទាំងនោះ ឋិតនៅក្នុងទីសមគួរហើយ ក៏ពោល ទៅនឹងព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា បពិត្រព្រះអនុរុទ្ធដ៏ចម្រើន យើងខ្ញុំជា ពួកទេវតា ឈ្មោះមនាបកាយិកា ធ្វើឥស្សរិយភាព ញ៉ាំងអំណាចឲ្យប្រព្រឹត្ត ទៅ ក្នុងហេតុទាំង ៣ បពិត្រព្រះអនុរុទ្ធដ៏ចម្រើន យើងខ្ញុំប្រាថ្នានូវវណ្ណៈបែប ណា ក៏បាននូវវណ្ណៈបែបនោះមួយរំពេច ១ ប្រាថ្នានូវសំឡេងបែបណា ក៏បាន នូវសំឡេងបែបនោះមួយរំពេច ១ ប្រាថ្នានូវសុខបែបណា ក៏បាននូវសុខបែប នោះមួយរំពេច ១ បពិត្រព្រះអនុរុទ្ធដ៏ចម្រើន យើងខ្ញុំជាពួកទេវតា ឈ្មោះ មនាបកាយិកា ធ្វើនូវឥស្សរិយភាព ញ៉ាំងអំណាចឲ្យប្រព្រឹត្តទៅ ក្នុងហេតុទាំង ៣ នេះ ។ លំដាប់នោះ ព្រះអនុរុទ្ធដ៏មានអាយុ មានសេចក្តីត្រិះរិះថា ធ្វើដូចម្តេច ហ្ន៎ នឹងបានទេវតាទាំងនេះ ទៅជាខៀវទាំងអស់ គឺមានសម្បុរ ក៏ខេវោ មានសំពត់ ក៏ខៀវ មានគ្រឿងអលង្ការ ក៏ខៀវ ។ វេលានោះ ទេវតាទាំងនោះ បានដឹងចិត្តនៃព្រះអនុរុទ្ធដ៏មានអាយុ ហើយក៏ទៅជាខៀវទាំងអស់ គឺមានសម្បុរ ក៏ខៀវ មានសំពត់ ក៏ខៀវ មានគ្រឿងអលង្ការ ក៏ខៀវ ។ លំដាប់នោះ ព្រះ អនុរុទ្ធដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ធ្វើដូចម្តេចហ្ន៎ នឹងបានទេវតា ទាំងនេះ ទៅជាលឿងទាំងអស់ ។ បេ ។ ទៅជាក្រហមទាំងអស់ ទៅជាសទាំងអស់ គឺមានសម្បុរ ក៏ស មានសំពត់ ក៏ស មានគ្រឿងអលង្ការ ក៏ស ។ វេលានោះ ទេវតាទាំងនោះ បា