អដ្ឋកថាអនុរុទ្ធសូត្រ

ក្បាលទី 30 · ទំព័រ 638

គប្បីជ្រាបវិនិច្ឆ័យក្នុងអនុរុទ្ធសូត្រទី ៦ ដូចតទៅនេះ បទថា យេនាយស្មា អនុរុទ្ធោ សេចក្តីថា បានឮថា ទេវតាទាំងនោះ សម្លឹងមើល សម្បត្តិរបស់ខ្លួនហើយ អាវជ្ជនៈថា អញបានសម្បត្តិនេះ ព្រោះអាស្រ័យ អ្វីហ្ន៎ ដូច្នេះ ឃើញព្រះថេរៈ គិតថា យើងជាអ្នកប្រណិប័តន៍លោកម្ចាស់ របស់ពួកយើង ដែលគ្រងរាជសម្បត្តិជាស្តេចចក្រពត្តិក្នុងកាលមុន បាននូវ សម្បត្តិនេះ ក៏ព្រោះតាំងនៅក្នុងឱវាទដែលលោកប្រទាន ទើបបាននូវសម្បត្តិ នេះ ពួកយើងទៅជាមួយគ្នា រកព្រះថេរៈមកសោយសម្បត្តិនេះ ដូច្នេះហើយ ក្នុងពេលថ្ងៃនោះឯង ទើបចូលទៅរកព្រះអនុរុទ្ធ ។ បទថា តីសុ ឋានេសុ បានដល់ ក្នុងហេតុ ៣ យ៉ាង ។ បទថា ឋានសោ បដិលភាម បានដល់ រមែងបានរំពេចនោះឯង ។ បទថា សទ្ទំ បានដល់ សំឡេងពោល សំឡេងប្រគំ ឬសំឡេងគ្រឿងអលង្ការ ។ លំដាប់នេះ នឹង ពោលបទថា បីតា អស្សុ ជាដើម ។ ព្រះអនុរុទ្ធគិតត្រិះរិះដោយន័យជាដើម ថា ដំបូង ទេវតាដែលមានពណ៌ខៀវ មិនអាចជាអ្នកមាន ពណ៌លឿងបាន ដូច្នេះ ។ ទេវតាទាំងនោះដឹងថា ឥឡូវនេះ លោកម្ចាស់ប្រាថ្នាឲ្យពួកយើង មានពណ៌លឿង ឥឡូវនេះ ប្រាថ្នាឲ្យពួកយើង មានពណ៌ក្រហម ទើបបានជា យ៉ាងនោះ ។ បទថា មច្ឆរិកំ វាទេសិ សេចក្តីថា ទះដៃហើយ ។ បទថា បញ្ចង្គិកស្ស សេចក្តីថា តន្រ្តីប្រកបដោយអង្គ ៥ គឺអាតតៈ វិតតៈ ១ អាតតវិតតៈ ១ សុសិរៈ ១ ឃនៈ ១ ។ បណ្តាគ្រឿងតន្រ្តី ទាំងនោះ តន្រ្តីដែលពាសស្បែកតែម្ខាងក្នុង ពពួកស្គរជាដើមដែលពាស ស្បែក ឈ្មោះថា អាតត ។ តន្រ្តីដែលពាសស្បែកសងខាង ឈ្មោះថា វិតត ។ តន្រ្តីដែលស្រោបស្បែកទាំងអស់ ឈ្មោះថា អាតតវិតត ។ តន្រ្តី មានបីជាដើម ឈ្មោះថា សុសិរ ។