អដ្ឋកថា វិសាខសូត្រ

ក្បាលទី 30 · ទំព័រ 640

សម័យមួយ ព្រះដ៏មានព្រះភាគកាលគង់នៅក្នុងមិគារមាតុប្រាសាទ ក្នុងវត្តបុព្វារាម ជិតក្រុងសាវត្ថី ។ គ្រានោះ នាងវិសាខាមិគារមាតា ។ បេ ។ អង្គុយក្នុងទីសមគួរ ។ លុះនាងវិសាខាមិគារមាតា អង្គុយក្នុងទីសមគួរ ហើយ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលនាងវិសាខា មាតុគ្រាម ប្រកបដោយធម៌ ៨ ប្រការ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ រមែងទៅកើត ជាមួយនឹងពួកទេវតាមនាបកាយិកា ។ ប្រកបដោយធម៌ ៨ ប្រការ តើដូចម្តេច ខ្លះ ។ ម្នាលនាងវិសាខា មាតុគ្រាមក្នុងលោកនេះ ដែលមាតាបិតា មាន ប្រាថ្នាសេចក្តីចម្រើន ស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យនូវសេចក្តី អនុគ្រោះ បានរៀបចំឲ្យដល់ស្វាមីណាហើយ ជ្រាស្តីក្រោកមុន ដេកក្រោយ ទទួលស្តាប់កិច្ចការអ្វីៗ ប្រព្រឹត្តនូវអំពើជាទីគាប់ចិត្ត ពោលពាក្យជាទីស្រឡាញ់ ចំពោះស្វាមីនោះ ១ ។ បេ ។ ជ្រាស្តីមានចាគៈ មានចិត្តប្រាសចាកមន្ទិល គឺ សេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ មានទានបរិច្ចាគស្រឡះហើយ មានដៃលាង ហើយ ត្រេកអរក្នុងការលះបង់ គួរដល់ពួកស្មូម ត្រេកអរក្នុងការចែករំលែក នូវទាន ១ ។ ម្នាលនាងវិសាខា មាតុគ្រាមប្រកបដោយធម៌ ៨ ប្រការនេះឯង លុះបែកធ្លាយរាងកាយ ស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកទេវតាមនាបកាយិកា ។ មាតុគ្រាមណា មានព្យាយាម ខ្វល់ខ្វាយចិញ្ចឹមស្វាមី នោះសព្វកាល ជានិច្ច មិនមើលងាយបុរស ជាស្វាមី ដែលនាំមកនូវសេចក្តីប្រាថ្នា គ្រប់យ៉ាងនោះ ជ្រាស្តីល្អ មិនបានធ្វើស្វាមីឲ្យក្តៅក្រហាយ ដោយពាក្យច្រណែន ជ្រាស្តីមានបញ្ញា តែងបូជាស្វាមី និងបុគ្គល ដែលជាទីគោរព ទាំងអស់ ជ្រាស្តីមានសេចក្តីខ្នះខ្នែង មិនខ្ជិលច្រអូស សង្គ្រោះជនជាបរិសទ្យ តែងប្រព្រឹត្តនូវអំពើ ជាទីគាប់ចិត្ត