អដ្ឋកថា នកុលសូត្រ
ក្នុងវិសាខសូត្រទី ៧ មានអត្ថងាយយល់ហើយ ។ សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងភេសកឡាវ័ន ជាទីឲ្យអភ័យដល់សត្វម្រឹគ ទៀបក្រុងសុំសុមារគិរៈ ក្នុងដែនភគ្គៈ ។ គ្រានោះ នកុលមាតាគហបតី ( នាងគហបតានីឈ្មោះនកុលមាតា ) ចូលទៅគាល់ព្រះ ដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ។ បេ ។ ក៏អង្គុយនៅ ។ លុះនកុលមាតាគហបតានី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះ ថា ម្នាលនកុលមាតា មាតុគ្រាមប្រកបដោយធម៌ ៨ ប្រការ លុះបែកធ្លាយ រាងកាយស្លាប់ទៅ តែងទៅកើតជាមួយនឹងពួកទេវតាមនាបកាយិកា ។ ប្រកបដោយ ធម៌ ៨ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលនកុលមាតា មាតុគ្រាមក្នុងលោក នេះ ដែលមាតាបិតា មានប្រាថ្នាសេចក្តីចម្រើន ស្វែងរកប្រយោជន៍ ជាអ្នក អនុគ្រោះ អាស្រ័យនូវសេចក្តីអនុគ្រោះ បានរៀបចំឲ្យដល់ស្វាមីណាហើយ ជ្រាស្តីក្រោកមុន ដេកក្រោយ ទទួលស្តាប់កិច្ចការអ្វីៗ ប្រព្រឹត្តនូវអំពើជាទីគាប់ ចិត្ត ពោលពាក្យជាទីស្រឡាញ់ ចំពោះស្វាមីនោះ ១ ។ បេ ។ ជ្រាស្តីមានចាគៈ មានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់នៅគ្រប់គ្រងផ្ទះ មានទានបរិច្ចាគ ស្រឡះហើយ មានដៃលាងហើយ ត្រេកអរក្នុងការលះបង់ គួរដល់ពួកស្មូម ត្រេកអរក្នុងការចែករលែកនូវទាន ១ ។ ម្នាលនកុលមាតា មាតុគ្រាមប្រកបដោយ ធម៌ ៨ ប្រការនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាមួយនឹង ពួកទេវតាមនាបកាយិកា ។ មាតុគ្រាមណា មានព្យាយាម ខ្វល់ខ្វាយចិញ្ចឹមស្វាមី នោះសព្វកាលជានិច្ច មិនមើលងាយបុរសជាស្វាមី ដែល នាំមកនូវសេចក្តីប្រាថ្នាគ្រប់យ៉ាងនោះ ជ្រាស្តីល្អ មិន បានធ្វើស្វាមីឲ្យក្តៅក្រហាយ ដោយពាក្យច្រណែន ជា ស្ត្រីមានបញ្ញា តែងបូជាស្វាមី និងបុគ្គលដែលជាទីគោរព ទាំង