បឋមឥធលោកសូត្រ

ក្បាលទី 30 · ទំព័រ 644

សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងវត្តបុព្វារាម ជាប្រាសាទរបស់មិគារមាតា ជិតក្រុងសាវត្ថី ។ គ្រានោះ នាងវិសាខាមិគារមាតា ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ។ បេ ។ ក៏អង្គុយ នៅ ។ លុះនាងវិសាខាមិគារមាតា អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលវិសាខា មាតុគ្រាមប្រកបដោយធម៌ ៤ ប្រការ ឈ្មោះថា ប្រតិបត្តិដើម្បីឈ្នះនូវលោកនេះ លោកនេះ ក៏ឈ្មោះថា មាតុគ្រាម នោះ ប្រារព្ធហើយ ។ ប្រកបដោយធម៌ ៤ ប្រការ តើដូចម្តេចខ្លះ ។ ម្នាល វិសាខា មាតុគ្រាម ក្នុងលោកនេះ ជ្រាស្តីចេះចាត់ចែងការងារដោយប្រពៃ ១ ចេះសង្គ្រោះពួកជនជាបរិសទ្យ ១ ចេះប្រព្រឹត្តនូវអំពើជាទីគាប់ចិត្តរបស់ស្វាមី ១ ចេះថែទាំសម្បត្តិដែលស្វាមីរកបានមក ១ ។ ម្នាលវិសាខា ចុះមាតុគ្រាម ជ្រាស្តីចេះចាត់ចែងការងារដោយប្រពៃ តើដូចម្តេច ។ ម្នាលវិសាខា មាតុគ្រាម ក្នុងលោកនេះ ការទាំងឡាយណា ជាបន្ទុករបស់ស្វាមី ទោះរោមសត្វក្តី កប្បាសក្តី ជ្រាស្តីឆ្លៀវឆ្លាស មិនខ្ជិលច្រអូស ក្នុងការងារទាំងនោះ ប្រកបដោយការ ពិចារណា ដោយឧបាយក្នុងការងារនោះថា គួរធ្វើ គួរចាត់ចែង ។ ម្នាល វិសាខា មាតុគ្រាម ជ្រាស្តីចេះចាត់ចែងការងារ ដោយប្រពៃយ៉ាងនេះឯង ។ ម្នាលវិសាខា ចុះមាតុគ្រាម ជ្រាស្តីចេះសង្គ្រោះពួកជនជាបរិសទ្យ តើដូចម្តេច ។ ម្នាលវិសាខា មាតុគ្រាមក្នុងលោកនេះ ពួកជនណា ជាខាងក្នុង ជាបន្ទុករបស់ ស្វាមី ទោះខ្ញុំក្តី អ្នកបម្រើក្តី កម្មករក្តី តែងដឹងនូវអំពើដែលជនទាំងនោះធ្វើថា ធ្វើ ដឹងនូវអំពើដែលជនទាំងនោះមិនបានធ្វើថា មិនបានធ្វើ ដឹងនូវកម្លាំងតិច និង កម្លាំងច្រើននៃពួកជនអ្នកឈឺ ចេះចាត់ចែងខាទនីយភោជនីយាហារ តាមច