អដ្ឋកថាបឋមឥធលោកសូត្រ
ក្បាលទី 30 · ទំព័រ 648
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមឥធលោកសូត្រទី ៩ ដូចតទៅនេះ បទថា អយំស លោកោ អារទ្ធោ ហោតិ សេចក្តីថា លោកនេះ ឈ្មោះថា ដែលគេប្រារព្ធហើយ គឺបរិបូណ៌ហើយ ព្រោះប្រារព្ធសេចក្តីព្យាយាម គឺដល់ ព្រមដោយសេចក្តីព្យាយាម ដើម្បីជាប្រយោជន៍ដល់កម្ម ដែលធ្វើក្នុងលោក នេះ ។ បទថា សោឡសាការសម្បន្នា សេចក្តីថា ប្រកបដោយអាការ ១៦ គឺអាការ ៨ ពោលក្នុងសូត្រនេះ និងអាការ ៨ ទៀត ពោលក្នុងអដ្ឋកថា ។ ម្យ៉ាងទៀត អាចារ្យមួយពួកពោលថា ប្រកបដោយអាការ ១៦ យ៉ាងនេះថា អង្គ ៨ ទាំងឡាយណាមាន បុគ្គលដឹកនាំអ្នកដទៃក្នុងអង្គ ៨ នោះ ។ សទ្ធា សីល ចាគៈ និងបញ្ញា ព្រះមានព្រះភាគត្រាស់លាយឡំគ្នា ក្នុងសូត្រនេះ …