អដ្ឋកថា ទុតិយឥធលោកសូត្រ

ក្បាលទី 30 · ទំព័រ 649

ម្នាលភិក្ខុទាំងឡាយ មាតុគ្រាមប្រកបដោយធម៌ ៤ ប្រការ ឈ្មោះថា ប្រតិបត្តិដើម្បីឈ្នះនូវលោកនេះ លោកនេះ ក៏ឈ្មោះថាមាតុគ្រាម នោះ បានប្រារព្ធហើយ ។ ប្រកបដោយធម៌ ៤ ប្រការ តើដូចម្តេចខ្លះ ។ ម្នាល ភិក្ខុទាំងឡាយ មាតុគ្រាមក្នុងលោកនេះ ជ្រាស្តីចេះចាត់ចែងការងារ ដោយ ប្រពៃ ១ ចេះសង្គ្រោះពួកជនជាបរិសទ្យ ១ ចេះប្រព្រឹត្តនូវអំពើជាទីគាប់ចិត្ត នៃស្វាមី ១ ចេះថែទាំសម្បត្តិដែលស្វាមីរកបានមក ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះមាតុគ្រាម ជ្រាស្តីចេះចាត់ចែងការងារដោយប្រពៃ តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ មាតុគ្រាម ក្នុងលោកនេះ ការងារទាំងឡាយណា ជាបន្ទុករបស់ ស្វាមី ។ បេ ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ជ្រាស្តីចេះចាត់ចែង ការងារ ដោយប្រពៃ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះមាតុគ្រាមចេះសង្គ្រោះ ពួកជនជាបរិសទ្យ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ក្នុងលោក នេះ ពួកជនណាជាខាងក្នុង ជាបន្ទុករបស់ស្វាមី ។ បេ ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាមចេះសង្គ្រោះពួកជនជាបរិសទ្យយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះមាតុគ្រាម ចេះប្រព្រឹត្តអំពើជាទីគាប់ចិត្តរបស់ស្វាមី តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ មាតុគ្រាម ក្នុងលោកនេះ អំពើណាដែលមិនជាទីគាប់ចិត្តនៃ ស្វាមី បើទុកជាមានហេតុដល់ជីវិត ក៏មិនប្រព្រឹត្តកន្លងនូវអំពើនោះ ។ ម្នាល ភិក្ខុទាំងឡាយ មាតុគ្រាមប្រព្រឹត្តអំពើជាទីគាប់ចិត្តនៃស្វាមី យ៉ាងនេះឯង ។