អដ្ឋកថាគោតមីសូត្រ

ក្បាលទី 30 · ទំព័រ 663

វគ្គដែលមិនសង្គ្រោះចូលក្នុងបណ្ណាសកៈ ៣ គប្បីជ្រាបវិនិច្ឆ័យក្នុងគោតមីសូត្រទី ១ ដូចតទៅនេះ បទថា សក្កេសុ វិហរតិ សេចក្តីថា ព្រះមានព្រះភាគយាងទៅប្រថាប់ នៅដោយ ការយាងគ្រាដំបូង ។ បទថា មហាបជាបតី បានដល់ មានព្រះនាមយ៉ាង នេះ ព្រោះជាធំ បជា គឺឱរស និងក្នុងបជា គឺធីតា ។ បទថា យេន ភគវា តេនុបសង្កមិ សេចក្តីថា ព្រះមានព្រះភាគយាងទៅកាន់ក្រុងកបិលពស្តុ ឲ្យ នន្ទកុមារបួសមុននោះឯង ក្នុងថ្ងៃទី ៧ ទើបឲ្យរាហុលកុមារបួស កាលអ្នក នគរទាំង ២ ចំណែកចេញទៅដើម្បីត្រៀមច្បាំង ព្រោះហេតុឈ្លោះគ្នាក្នុង រឿងម្កុដ ព្រះសាស្តាយាងទៅ ធ្វើស្តេចទាំងនោះឲ្យស្រុះស្រួលគ្នា ហើយត្រ ាស់អត្តទណ្ឌសូត្រ ។ ស្តេចទាំងឡាយទ្រង់ជ្រះថ្លាហើយ បានប្រគេនរាជកុមារមួយចំណែក ២៥០ អង្គ ។ រាជកុមារ ៥០០ អង្គនោះបួសក្នុងសម្នាក់ ព្រះសាស្តាហើយ ។ លំដាប់នោះ ព្រះជាយារបស់លោកទាំងនោះ បញ្ជូន ដំណឹងទៅ ធ្វើឲ្យកើតការមិនត្រេកអរក្នុងការបួស ។ ព្រះសាស្តាទ្រង់ជ្រាប ថា ភិក្ខុទាំងនោះកើតនូវការមិនត្រេកអរ ទើបនាំភិក្ខុកំលោះ ៥០០ រូបនោះ ទៅកាន់ស្រះឈ្មោះកុណាល ប្រថាប់គង់លើផ្ទាំងថ្ម ដែលទ្រង់ធ្លាប់អាស្រ័យ ប្រថាប់គង់ក្នុងកាលដែលព្រះអង្គ សោយព្រះជាតិជាសត្វតាវៅ ។ បន្ទោបង់ នូវការមិនត្រេកអររបស់ភិក្ខុទាំងនោះ ដោយកុណាលជាតក ហើយឲ្យភិក្ខុ ទាំងឡាយនោះ តាំងនៅក្នុងសោតាបត្តិផល ហើយនាំត្រឡប់មកកាន់ព្រៃ មហាវ័នម្តងទៀត ឲ្យតាំងនៅក្នុងអរហត្តផល ដូច្នេះ ដើម្បីជ្រាបចិត្តនៃភិក្ខុ ទាំងនោះ ទើបព្រះជាយាទាំងឡាយ បញ្ជូនដំណឹងទៅម្តងទៀត ភិក្ខុទាំងនោះ បញ្ជូនសាសន៍តបទៅថា ពួកអាត្មាមិនគួរនៅគ្រប់គ្រងផ្ទះទេ ។