ឱវាទសូត្រ និងអដ្ឋកថា

ក្បាលទី 30 · ទំព័រ 671

សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុងកូដាគារសាលា នាមហាវ័ន ក្បែរក្រុងវេសាលី ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុចូលទៅគាល់ ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ អង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុប្រកបដោយ ធម៌បុន្មាន ដែលសង្ឃគួរសន្មត ជាអ្នកឲ្យឱវាទដល់នាងភិក្ខុនីបាន ។ ម្នាលអានន្ទ ភិក្ខុប្រកបដោយធម៌ ៨ ប្រការ ទើបសង្ឃគួរសន្មត ជាអ្នកឲ្យ ឱវាទដល់នាងភិក្ខុនីបាន ។ ប្រកបដោយធម៌ទាំង ៨ ប្រការ តើដូចម្តេច ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល ។ បេ ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ ជាអ្នកចេះចាំច្រើន ។ បេ ។ យល់ត្រឹមត្រូវដោយ ទិដ្ឋិ ១ បាតិមោក្ខទាំងពីរ ភិក្ខុនោះក៏ចេះចាំដោយសេចក្តីពិស្តារ ចែកចេញដោយ ប្រពៃ ចាំស្ទាត់រត់មាត់ កាត់សេចក្តីបានដោយល្អ តាមសូត្រ តាមអនុព្យញ្ជនៈ ១ ជាអ្នកមានវាចាពីរោះ ពោលពាក្យពីរោះ ប្រកបដោយវាចាអ្នកក្រុង ជា វាចាក្បោះក្បាយមិនមានទោស អាចញ៉ាំងអ្នកផងឲ្យដឹងច្បាស់សេចក្តី ១ ជា អ្នកអង់អាច ដើម្បីញ៉ាំងភិក្ខុនីសង្ឃ ឲ្យយល់ ឲ្យប្រតិបត្តិតាម ឲ្យក្លាហាន ឲ្យជ្រះថ្លាដោយធម្មីកថា ១ ជាទីស្រឡាញ់ ជាទីគាប់ចិត្តនៃនាងភិក្ខុនីទាំងឡាយ ដោយច្រើន ១ ជាអ្នកមិនធ្លាប់ត្រូវគរុកាបត្តិ ដោយនាងភិក្ខុនី ដែលស្លៀក