អដ្ឋកថា ឱវាទសូត្រ
ក្បាលទី 30 · ទំព័រ 672
គប្បីជ្រាបវិនិច្ឆ័យក្នុងឱវាទសូត្រទី ២ ដូចតទៅនេះ ក្នុងបទថា ពហុស្សុតោ នេះ គប្បីជ្រាបភាពដែលភិក្ខុជាពហូសូត ដោយអំណាច ពុទ្ធវចនៈទាំងអស់ ។ បទថា គរុធម្មំ បានដល់ កាយសំសគ្គៈ គឺការចាប់ ពាល់កាយ សេចក្តីសង្ខេបក្នុងសូត្រនេះ មានប្រមាណបុណ្ណេះ ឯវិនិច្ឆ័យ ដល់ភិក្ខុដែលឲ្យឱវាទដល់ភិក្ខុនី គប្បីជ្រាបដោយន័យដែលពោលក្នុងអដ្ឋកថា វិន័យ ឈ្មោះសមន្តប្បាសាទិកានោះឯង ។