សង្ខិត្តសូត្រ និងអដ្ឋកថា
សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុងកូដាគារសាលា នាមហាវ័ន ក្បែរក្រុងវេសាលី ។ គ្រានោះ ព្រះនាងមហាបជាបតិគោតមីចូលទៅ គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចហើយ ក៏ឋិតនៅក្នុងទីសមគួរ ។ លុះព្រះនាងមហាបជាបតិគោតមី ឋិតនៅក្នុង ទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គ ដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ សម្តែងធម៌ដោយសង្ខេបដល់ខ្ញុំព្រះអង្គ ព្រោះថា ខ្ញុំព្រះអង្គបានស្តាប់ធម៌ព្រះដ៏មានព្រះភាគហើយ គប្បីចៀសចេញទៅតែ ម្នាក់ឯង មិនប្រមាទ មានសេចក្តីព្យាយាមជាគ្រឿងដុតកម្តៅកិលេស មានចិត្ត បញ្ជូនទៅកាន់ព្រះនិព្វាន ( មិនខាន ) ។ ម្នាលនាងគោតមី នាងគប្បីដឹងនូវ ធម៌ទាំងឡាយណា ធម៌ទាំងនេះ រមែងប្រព្រឹត្តទៅ ដើម្បីប្រកបដោយតម្រេក មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក ប្រព្រឹត្តទៅ ដើម្បីប្រកបក្នុងវដ្តៈ មិន ប្រព្រឹត្តទៅ ដើម្បីប្រាសចាកការប្រកបក្នុងវដ្តៈ ប្រព្រឹត្តទៅ ដើម្បីការសន្សំ កិលេសវដ្តៈ មិនប្រព្រឹត្តទៅ ដើម្បីមិនមានការសន្សំកិលេសវដ្តៈ ប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាថ្នាច្រើន មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាថ្នាតិច ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសន្តោស មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសន្តោស ប្រព្រឹត្តទៅ ដើម្បីច្រឡូកច្រឡំដោយពួក មិនប្រព្រឹត្តទៅ ដើម្បីស្ងាត់ចាកពួក ប្រព្រឹត្តទៅ ដើម្បីសេចក្តីខ្ជិលច្រអូស មិនប្រព្រឹត្តទៅ ដើម្បីប្រារព្ធសេចក្តីព្យាយាម ប្រព្រឹត្ត