អដ្ឋកថា សង្ខិត្តសូត្រ

ក្បាលទី 30 · ទំព័រ 675

គប្បីជ្រាបវិនិច្ឆ័យក្នុងសង្ខិត្តសូត្រទី ៣ ដូចតទៅនេះ បទថា សរាគាយ ប្រែថា ដើម្បីប្រកបដោយតម្រេក ។ បទថា វិរាគាយ ប្រែថា ដើម្បីប្រាសចាកតម្រេក ។ បទថា សំយោគាយ បានដល់ ដើម្បីប្រកប សត្វក្នុងវដ្តៈ ។ បទថា វិសំយោគាយ សេចក្តីថា ដើម្បីការមិនប្រកបសត្វ ក្នុងវដ្តៈ ។ បទថា អាចយាយ បានដល់ ដើម្បីធ្វើវដ្តៈឲ្យវែងឆ្ងាយ ។ បទថា នោ អបចយាយ បានដល់ មិនមែនដើម្បីការពង្រីកវដ្តៈ ។ បទថា ទុព្ភរតាយ ប្រែថា ដើម្បីការចិញ្ចឹមក្រ ។ បទថា នោ សុភរតាយ ប្រែថា មិនមែនដើម្បីចិញ្ចឹមងាយ ។ ក្នុងព្រះសូត្រនេះ ព្រះមានព្រះភាគ ត្រាស់វដ្តៈ ដោយបឋមវារៈ តែក្នុងទុតិយវារៈត្រាស់វិវដ្តៈ ។ ឯព្រះនាងគោតមី សម្រេចអរហត្ត ដោយព្រះឱវាទនេះឯង ។