អដ្ឋកថាទីឃជាណុសូត្រ

ក្បាលទី 30 · ទំព័រ 682

គប្បីជ្រាបវិនិច្ឆ័យក្នុងទីឃជាណុសូត្រទី ៤ ដូចតទៅនេះ ពាក្យ ថា ព្យគ្ឃបជ្ជ នេះ ជាពាក្យហៅកោលិយបុត្រឈ្មោះទីឃជាណុនោះ ដោយ អំណាចប្រពៃណីសម្រាប់ដាក់ឈ្មោះ ។ ពិតហើយ បុព្វបុរសលោកិយបុត្រឈ្មោះទីឃជាណុនោះ កើតក្នុងផ្លូវខ្លាឆ្លងកាត់ ព្រោះដូច្នោះ ទើបមនុស្សក ្នុងត្រកូលនោះ គេហៅថា ព្យគ្ឃបជ្ជ ។ បទថា ឥស្សត្ថេន ប្រែថា ដោយ ការងាររបស់អ្នកចម្បាំងដែលជំនាញក្នុងធ្នូ ។ បទថា តត្រុបយាយ សេចក្តី ថា ដែលជាឧបាយក្នុងការងារនោះ ព្រោះដឹងថា ពេលនេះ គួរធ្វើវត្ថុនេះ ។ បទថា វុឌ្ឍសីលិនោ ប្រែថា ជាអ្នកមានសីលសម្បូរ ជាអ្នកមានសមាចារ បរិសុទ្ធ ។ បទថា អាយំ ប្រែថា ការមក ។ បទថា នាច្ចោគាឡំ ប្រែថា ខ្ជះខ្ជាយពេក ។ បទថា បរិយាទាយ បានដល់ ទទួលមកហើយចាយ វាយទៅ ក្នុងសេចក្តីនោះ បុគ្គលណាមានចំណូលបន្ថែមឡើងជាងចំណាយ ២ ចំណែក ការចំណាយរបស់បុគ្គលនោះ មិនអាចធ្វើចំណូលឲ្យអស់ទៅ សមដូចព្រះតម្រាស់ ក្នុងសិង្គាលកសូត្រថា ចតុធា វិភជេ ភោគេ សវេ មិត្តានិ គន្ថតិ ឯកេន ភោគេ ភុព្ជោយ្យ ទ្វីហិ កម្មំ បយោជយេ ចតុត្ថញ្ច និធាបេយ្យ អាបទាសុ ភវិស្សតិ ។ គ្រហស្ថក្នុងត្រកូល បានសន្សំភោគៈទាំងឡាយយ៉ាង នេះហើយ ទើបអាង ( តាំងខ្លួន ) កុលបុត្រដែល ចែកភោគៈទាំងឡាយជា ៤ ចំណែក គឺបរិភោគ ភោគៈទាំងឡាយ ១ ចំណែក ប្រកបការងារ ២ ចំណែក ទាំងតម្កល់ទុកនូវចំណែកទី ៤ ដោយក្រែង មានអន្តរាយទាំងឡាយ ( ទៅខាងមុខ ) កុលបុត្រ នោះ ទើបឈ្មោះថា ចងបាច់មិត្តទាំងឡាយបាន ។ កាលបុគ្គលបដិបត្តិយ៉ាងនេះ ចំណាយរមែងមិនអាចអស់ទៅបាន ។ បទថា ឧទុម្ពរខាទិកំ សេចក្តីថា កាលបុគ្គលបំណងនឹងស៊ីផ្លែល្វា អង្រួនដើម ល្វាដែលមានផ្លែទុំ ផ្លែជាច្រើនជ្រុះមក ដោយការអង្រួនម្តងបុណ