អដ្ឋកថា ឧជ្ជយសូត្រ
លំដាប់នោះ ឧជ្ជយព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏និយាយរីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះ បញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយ ក៏អង្គុយក្នុងទីសម គួរ ។ លុះឧជ្ជយព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏ មានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន យើងខ្ញុំមានប្រាថ្នា ដើម្បីទៅ ឃ្លាតចេញអំពីស្រុក ធម៌ទាំងឡាយណា ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ក្នុង បច្ចុប្បន្ន ដើម្បីសេចក្តីសុខ ក្នុងបច្ចុប្បន្ន ដើម្បីប្រយោជន៍ ក្នុងបរលោក ដើម្បី សេចក្តីសុខ ក្នុងបរលោក គប្បីមានដល់ពួកយើងខ្ញុំ សូមព្រះគោតមដ៏ចម្រើន ទ្រង់សម្តែងនូវធម៌នោះដល់យើងខ្ញុំ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្ន ដើម្បី សេចក្តីសុខ ក្នុងបច្ចុប្បន្ន ដល់កុលបុត្រ ។ ធម៌ ៤ ប្រការ តើដូចម្តេច ។ គឺឧដ្ឋានសម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ សមជីវិតា ១ ។ ម្នាលព្រាហ្មណ៍ ចុះឧដ្ឋានសម្បទា តើដូចម្តេច ។ ម្នាលព្រាហ្មណ៍ កុលបុត្រ ក្នុងលោកនេះ ចិញ្ចឹមជីវិតដោយការប្រឹងប្រែង ក្នុងការងារណា ទោះភ្ជួរក្តី ជួញ ប្រែក្តី រក្សាគោក្តី ការងាររបស់ខ្មាន់ធ្នូក្តី ការងាររបស់រាជបុរសក្តី សិល្បៈ ណាមួយក្តី ជាអ្នកបុិនប្រសប់ក្នុងការងារទាំងនោះ មិនខ្ជិលច្រអូស ប្រកបដោយ ឧបាយជាគ្រឿងពិចារណា ក្នុងការងារទាំងនោះថា គួរធ្វើ គួរចាត់ចែង ម្នាលព្រាហ្មណ៍ នេះហៅថា ឧដ្ឋានសម្បទា ។