អដ្ឋកថា ភយសូត្រ
ក្នុងឧជ្ជយសូត្រទី ៥ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យនេះ ជាឈ្មោះរបស់កាម ម្នាលភិក្ខុទាំងឡាយ ពាក្យថា ទុក្ខនេះ ជាឈ្មោះរបស់កាម ម្នាលភិក្ខុទាំងឡាយ ពាក្យថា រោគនេះ ជាឈ្មោះរបស់កាម ម្នាលភិក្ខុទាំងឡាយ ពាក្យថា ពកនេះ ជាឈ្មោះរបស់កាម ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រួញនេះ ជា ឈ្មោះរបស់កាម ម្នាលភិក្ខុទាំងឡាយ ពាក្យថា ជាប់ជំពាក់នេះ ជាឈ្មោះ របស់កាម ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភក់នេះ ជាឈ្មោះរបស់កាម ម្នាល ភិក្ខុទាំងឡាយ ពាក្យថា គភ៌នេះ ជាឈ្មោះរបស់កាម ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូចម្តេច បានជាពាក្យថា ភ័យនេះ ជាឈ្មោះរបស់កាម ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រនេះត្រេកអរដោយអំណាចកាមរាគ ជាប់ជំពាក់ដោយឆន្ទរាគ រមែងមិនរួចចាកភ័យក្នុងបច្ចុប្បន្នផង មិនរួចចាកភ័យក្នុងបរលោកផង ហេតុ នោះបានជាពាក្យថា ភ័យនេះ ជាឈ្មោះរបស់កាម ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូចម្តេច បានជាពាក្យថា ទុក្ខ ។ បេ ។ ថា រោគ ថា ពក ថា ព្រួញ ថា ជាប់ជំពាក់ ថា ភក់ ( នេះជាឈ្មោះរបស់កាម ) ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូចម្តេច បានជាពាក្យថា គភ៌នេះ ជាឈ្មោះរបស់កាម ។ ម្នាលភិក្ខុ ទាំងឡាយ កុលបុត្រនេះ ត្រេកអរដោយអំណាចកាមរាគ ជាប់ជំពាក់ដោយ ឆន្ទរាគ រមែងមិនរួចចាកគភ៌ ក្នុងបច្ចុប្បន្នផង មិនរួចចាកគភ៌ ក្នុងបរលោក ផង ហេតុនោះបានជាពាក្យថា គភ៌នេះ ជាឈ្មោះរបស់កាម ។ បុថុជ្ជនជាប់ជំពាក់ក្នុងកាមណា កាមទាំងពីរនុ៎ះ លោក ហៅថា ភ័យ ថាទុក្ខ ថារោគ ថាពក ថាព្រួញ ថាការជាប់ ជំពាក់ ថាភក់ ថាគភ៌ បុថុជ្ជនត្រូវសេចក្តីសុខ ក្នុង កាមគ្របសង្កត់ហើយ រមែងទៅកាន់គភ៌ទៀត លុះតែ ភិក្ខុ មានព្យាយាមដុតកម្តៅកិលេស ត្រេកអរដោយ សម្បជ