អដ្ឋកថា បឋមអាហុនេយ្យសូត្រ
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ យ៉ាង ជាអ្នក គួរទទួលនូវចតុប្បច្ច័យដែលគេនាំមកបូជា គួរទទួលនូវចតុប្បច្ច័យដែលគេតាក់តែង ដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលិកម្មដែលសត្វលោក គប្បីធ្វើ ជាបុញ្ញក្ខេត្តនៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន ។ ប្រកបដោយ ធម៌ទាំង ៨ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា នេះ ជាអ្នកមានសីល ។ បេ ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ ជាអ្នកចេះចាំច្រើន ១ ។ បេ ។ យល់ត្រឹមត្រូវ ដោយទិដ្ឋិ ១ ជាអ្នកមានមិត្រ ល្អ មានសម្លាញ់ល្អ សមគប់នឹងបុគ្គលល្អ ១ ជាអ្នកសម្មាទិដ្ឋិ ប្រកបដោយ សម្មាទស្សនៈ ១ ជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយ ទូលាយនូវឈានទាំង ៤ ដែលអាស្រ័យនូវចិត្តដ៏ប្រសើរ ជាគ្រឿងនៅសប្បាយ ក្នុងបច្ចុប្បន្ន ១ តែងរពឫកឃើញនូវបុព្វេនិវាស គឺការនៅក្នុងភពមុន មានប្រការ ដ៏ច្រើន គឺរពឫកឃើញ ១ ជាតិខ្លះ ២ ជាតិខ្លះ ។ បេ ។ រពឫកឃើញនូវបុព្វេនិវាស ព្រមទាំងអាការ ព្រមទាំងឧទ្ទេស មានប្រការដ៏ច្រើន ដោយប្រការ ដូច្នេះ ១ បានដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្ម ។ បេ ។ ទិព្វចក្ខុ ដ៏ស្អាត កន្លងបង់នូវចក្ខុរបស់មនុស្សធម្មតា ។ បេ ។ ដឹងច្បាស់នូវពួកសត្វ ដែល អន្ទោលទៅតាមកម្ម ១ បានធ្វើឲ្យជាក់ច្បាស់ បានដល់ ។ បេ ។ ព្រោះអស់ទៅ នៃអាសវៈទាំងឡាយ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ៨