អដ្ឋកថា ទុតិយអាហុនេយ្យសូត្រ
ក្នុងបឋមអាហុនេយ្យសូត្រទី ៧ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ យ៉ាង ជាអ្នក គួរទទួលចតុប្បច្ច័យដែលគេនាំមកបូជា ។ បេ ។ ជាបុញ្ញក្ខេត្តនៃសត្វលោក រក ខេត្តដទៃក្រៃលែងជាងគ្មាន ។ ប្រកបដោយធម៌ទាំង ៨ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល ។ បេ ។ សមាទាន សិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ ជាអ្នកចេះចាំច្រើន ១ ។ បេ ។ យល់ត្រឹមត្រូវ ដោយទិដ្ឋិ ១ ជាអ្នកប្រារព្ធសេចក្តីព្យាយាម មានកម្លាំងប្រឹងប្រែងដ៏មាំ មិន ដាក់ធុរៈចោលក្នុងកុសលធម៌ទាំងឡាយ ១ ជាអ្នកនៅក្នុងព្រៃ មានទីសេនាសនៈ ស្ងាត់ ១ អត់ទ្រាំនូវសេចក្តីអផ្សុក និងសេចក្តីត្រេកអរ តែងគ្របសង្កត់នូវ សេចក្តីអផ្សុកដែលកើតឡើងហើយ ១ ជាអ្នកអត់ទ្រាំនូវភ័យគួរស៊ប់សែង តែង គ្របសង្កត់នូវភ័យ គួរស៊ប់សែង ដែលកើតឡើងហើយ ១ ជាអ្នកបានតាម ប្រាថ្នា បានដោយមិនលំបាក បានដោយទូលាយ នូវឈានទាំង ៤ ដែល អាស្រ័យនូវចិត្តដ៏ប្រសើរ ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ១ បានធ្វើឲ្យជាក់ច្បាស់ បានដល់ ។ បេ ។ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ១ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ៨ យ៉ាងនេះឯង ជាអ្នកគួរទទួលនូវ ចតុប្បច្ច័យ ដែលគេនាំមកបូជា ។ បេ ។ ជាបុញ្ញក្ខេត្តនៃសត្វលោក រកខេត្តដទៃ ក្រៃលែងជាងគ្មាន ។ ៥ ក្នុងទុតិយអាហុនេយ្យសូត្រទី ៨ មានអត្ថងាយយល់ហើយ ។