អដ្ឋកថា បឋមអដ្ឋបុគ្គលសូត្រ

ក្បាលទី 30 · ទំព័រ 698

ម្នាលភិក្ខុទាំងឡាយ បុគ្គល ៨ ពួកនេះ ជាអ្នកគួរទទួលនូវ ចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវចតុប្បច្ច័យដែលគេតាក់តែងដើម្បី ភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលិកម្មដែលសត្វលោកគប្បីធ្វើជា បុញ្ញក្ខេត្តនៃសត្វលោក រកខេត្តដទៃ ក្រៃលែងជាងគ្មាន ។ បុគ្គលទាំង ៨ ពួក តើដូចម្តេច ។ គឺបុគ្គលជាសោតាបន្ន ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យ ជាក់ច្បាស់សោតាបត្តិផល ១ បុគ្គលជាសកទាគាមី ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់សកទាគាមិផល ១ បុគ្គលជាអនាគាមី ១ បុគ្គលអ្នក ប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់អនាគាមិផល ១ បុគ្គលជាអរហន្ត ១ បុគ្គល ជាអ្នកប្រតិបត្តិ ដើម្បីអរហត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៨ ពួកន េះឯង ជាអ្នកគួរទទួលនូវចតុបច្ច័យដែលគេនាំមកបូជា ។ បេ ។ ជាបុញ្ញក្ខេត្ត នៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន ។ បុគ្គល ៤ ពួក ជាអ្នកប្រតិបត្តិផង ៤ ពួក តាំងនៅក្នុង ផលផងនេះ ជាសង្ឃមានសភាពដ៏ត្រង់ ប្រកបដោយ បញ្ញា និងសីល រមែងធ្វើនូវបុណ្យដ៏ក្រៃលែង ដល់ពួកស ត្វ គឺមនុស្ស កាលស្វែងរកនូវបុណ្យហើយបូជា ព្រោះ ទានដែលបុគ្គលឲ្យហើយ ចំពោះសង្ឃ រមែងមានផល ច្រើន ។