ទុតិយអដ្ឋបុគ្គលសូត្រ និងអដ្ឋកថា

ក្បាលទី 30 · ទំព័រ 699

គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមអដ្ឋបុគ្គលសូត្រទី ៩ ដូចតទៅនេះ បទថា ឧជុភូតោ សេចក្តីថា ឈ្មោះថា ត្រង់ ព្រោះមិនមានការកោងតាម កាយជាដើម ។ បទថា បញ្ញាសីលសមាហិតោ បានដល់ ប្រកបដោយ បញ្ញា និងសីល ។ បទថា យជមានានំ បានដល់ អ្នកឲ្យទាន ។ បទថា បុញ្ញបេក្ខានំ បានដល់ ពិនិត្យមើល គឺស្វែងរកបុណ្យ ។