អដ្ឋកថាបឋមអលំសូត្រជាដើម

ក្បាលទី 30 · ទំព័រ 712

បឋមអលំសូត្រទី ២ ជាដើម [ ៦២-៦៩ ] គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមអលំសូត្រទី ២ ដូចតទៅនេះ បទថា អលំ អត្តនោ អលំ បរេសំ សេចក្តីថា ភិក្ខុជាអ្នកអាច គឺអាច បានដល់ សមគួរក្នុងកិច្ចបដិបត្តិប្រយោជន៍ និងសេចក្តីចម្រើនដល់ខ្លួន និង អ្នកដទៃ ។ បទថា ខិប្បនិសន្តិ សេចក្តីថា ភិក្ខុរមែងទ្រទ្រង់ចាំរហ័ស អធិប្បាយថា កាលបុគ្គលនោះពោលដល់ខន្ធ ធាតុ និងអាយតនៈជាដើម រមែងដឹងធម៌ទាំងនោះបានឆាប់រហ័ស ។ ក្នុងព្រះសូត្រនេះ ត្រាស់សមថៈ និងវិបស្សនា តែពាក្យនេះ ត្រាស់តាំងអំពីខ្ពស់មកទាប ដោយអធ្យាស្រ័យ របស់បុគ្គល និងដោយលីលានៃទេសនា ។ អដ្ឋកថា បឋមអលំសូត្រទី ២ ជាដើមចប់ ៥