អដ្ឋកថាសង្ខិត្តសូត្រ

ក្បាលទី 30 · ទំព័រ 717

គប្បីជ្រាបវិនិច្ឆ័យក្នុងសង្ខិត្តសូត្រទី ១០ ដូចតទៅនេះ បទថា ឯវមេវ បានដល់ ដោយមិនមានហេតុ ។ ម្យ៉ាងទៀត ដោយប្រការដែល ភិក្ខុនោះអង្វរនោះឯង ។ បទថា មោឃបុរិសា បានដល់ បុរសវង្វេង បុរសទទេ ។ បទថា អជ្ឈេសន្តិ ប្រែថា រមែងអង្វរ ។ បទថា អនុពន្ធិតព្វំ បានដល់ គប្បីជាប់តាម ដោយការជាប់តាមឥរិយាបថ ។ បទថា មញ្ញន្តិ សេចក្តីថា ព្រះមានព្រះភាគទ្រង់សង្កត់សង្កិនដើម្បីឲ្យកើតការអើពើ ទើប ត្រាស់យ៉ាងនោះ ។ បានឮថា ភិក្ខុនោះ កាលប្រទានឱវាទឲ្យហើយ ក៏ប្រកបរឿយៗ ដល់ សេចក្តីប្រមាទបុណ្ណោះ ស្តាប់ធម៌ហើយ ក៏នៅក្នុងទីនោះឯង មិនប្រាថ្នាបំពេញ សមណធម៌ ព្រោះដូច្នោះ ព្រះមានព្រះភាគទ្រង់តិះដៀលយ៉ាងនេះហើយ តែ ព្រោះលោកសម្បូរដោយឧបនិស្ស័យនៃអរហត្ត ដូច្នោះ កាលទ្រង់ឱវាទទៀត ទើបត្រាស់ពាក្យជាដើមថា ម្នាលភិក្ខុ ព្រោះហេតុនោះឯង អ្នកគប្បីសិក្សា យ៉ាងនេះ ដូច្នេះ ។ ក្នុងពាក្យនោះ ទ្រង់ត្រាស់មូលសមាធិដែលល្មមធ្វើចិត្ត ឲ្យជាឯកគ្គតា ដោយអំណាចចិត្ត ដែលប្រព្រឹត្តទៅក្នុងខាងក្នុងរបស់លោក ដោយព្រះឱវាទនេះជាបឋមថា ចិត្តរបស់អាត្មាអញតាំងមាំហើយក្នុងខាងក្នុង និងជាចិត្តតាំងមាំដោយល្អ និងអកុសលបាបធម៌ដែលកើតឡើងហើយ នឹង មិនគ្របសង្កត់ចិត្តតាំងនៅ បន្ទាប់អំពីនោះ ដើម្បីទ្រង់សម្តែងថា អ្នកមិនគួរ ពេញចិត្តដោយហេតុត្រឹមប៉ុណ្ណេះ គប្បីចម្រើនសមាធិនោះយ៉ាងនេះ ទើបឲ្យ ភិក្ខុនោះចម្រើនភាវនា ដោយអំណាចមេត្តាយ៉ាងនេះថា ម្នាលភិក្ខុ កាលណា ចិត្តរបស់អ្នកតាំងមាំហើយក្នុងខាងក្នុង ជាចិត្តតាំងមាំដោយល្អហើយ អកុសលបាបធម៌ដែលកើតឡើងហើយ រមែងមិនគ្របសង្កត់ចិត្តតាំងនៅ គ្រា នោះ ភិក្ខុ អ្នកគប្បីសិក្សាយ៉ាងនេះថា មេត្តាចេតោវិមុត្តិ ឈ្មោះថា អ