អដ្ឋកថាគយាសីសសូត្រ

ក្បាលទី 30 · ទំព័រ 724

គប្បីជ្រាបវិនិច្ឆ័យក្នុងគយាសីសសូត្រទី ១១ ដូចតទៅនេះ បទថា ឯតទវោច សេចក្តីថា កាលត្រាស់ប្រាប់វិតក្កៈដែលកើតឡើង ក្នុងទី ដែលធ្វើសេចក្តីព្យាយាមរបស់ខ្លួនដល់ភិក្ខុសង្ឃ ទើបត្រាស់ពាក្យជាដើមថា បុព្វាហំ ភិក្ខវេ ។ បទថា ឱភាសំ បានដល់ ពន្លឺនៃទិព្វចក្ខុញ្ញាណ ។ បទថា ញាណទស្សនំ បានដល់ ទស្សនៈ ពោល គឺញាណដែលជាតួទិព្វចក្ខុ ។ បទថា សន្និវុត្ថបុព្វំ ប្រែថា ធ្លាប់នៅរួមគ្នា ។ តែក្នុងព្រះសូត្រនេះ ញាណ ៨ បុណ្ណោះ មកដោយចំពោះក្នុងបាលីជាបឋម ។ គឺទិព្វចក្ខុញ្ញាណ ឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ យថាកម្មូបគ្គញ្ញាណ អនាគតំសញ្ញាណ បច្ចុប្បន្នំសញ្ញាណ អតីតំសញ្ញាណ បុព្វេនិវាសញ្ញាណ ។ តែត្រាស់សរុប ញាណទាំងនេះ គឺវិបស្សនាញាណ ៩ មគ្គញ្ញាណ ៤ ផលញ្ញាណ ៤ បច្ចវេក្ខណញ្ញាណ ៤ បដិសម្ភិទាញាណ ៤ អសាធារណញ្ញាណ ៦ និងញាណ ៨ នោះ រមែងេឈ្មោះថា ត្រាស់ព្រះសូត្រនេះ ដោយប្រការដូច្នេះ ។