អភិភាយតនសូត្រ

ក្បាលទី 30 · ទំព័រ 725

ម្នាលភិក្ខុទាំងឡាយ អភិភាយតនៈ ( ហេតុជាគ្រឿងគ្រប សង្កត់នូវធម៌ជាសត្រូវផង នូវអារម្មណ៍ផង ) នេះមាន ៨ យ៉ាង ។ យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលពួកមួយ មានសេចក្តីសម្គាល់នូវរូបខាងក្នុង ឃើញនូវរូប ខាងក្រៅ ជារូបមានប្រមាណតិច មានសម្បុរល្អ ឬសម្បុរអាក្រក់ គ្របសង្កត់ នូវរូបទាំងនោះ ហើយមានសេចក្តីសម្គាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញ ឃើញដូច្នេះ នេះជាអភិភាយតនៈទី ១ ។ បុគ្គលពួកមួយ មានសេចក្តី សម្គាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបមានប្រមាណច្រើន មាន សម្បុរល្អ ឬសម្បុរអាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តី សម្គាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជាអភិភាយតនៈទី ២ ។ បុគ្គលពួកមួយ មិនមានសេចក្តីសម្គាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបមានប្រមាណតិច មានសម្បុរល្អ ឬសម្បុរ អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសម្គាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជាអភិភាយតនៈទី ៣ ។ បុគ្គល ពួកមួយ មិនមានសេចក្តីសម្គាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូប មានប្រមាណច្រើន មានសម្បុរល្អ ឬសម្បុរអាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសម្គាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ នេះជាអភិភាយតនៈទី ៤ ។ បុគ្គលពួកមួយ មិនមានសេចក្តីសម្គាល់ នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបខេវោ មានសម្បុរខេវោ ជាទី ចង្អុលប្រាប់ថា នេះមានសម្បុរខេវោ មានពន្លឺខៀវ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសម្គាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជាអភិភាយតនៈទី ៥ ។