វិមោក្ខសូត្រ

ក្បាលទី 30 · ទំព័រ 731

ម្នាលភិក្ខុទាំងឡាយ វិមោក្ខនេះមាន ៨ យ៉ាង ។ យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលមានរូបជ្ឈាន រមែងឃើញនូវរូប គឺកសិណទាំងឡាយ ( មាននីលកសិណជាដើម ) នេះជាវិមោក្ខទី ១ ។ បុគ្គលពួកមួយ មិនមាន សេចក្តីសម្គាល់នូវរូបខាងក្នុង ( មានសក់ជាដើម ) រមែងឃើញនូវរូបខាងក្រៅ ទាំងឡាយ គឺកសិណ ( មាននីលកសិណជាដើម ) នេះជាវិមោក្ខទី ២ ។ បុគ្គល មានចិត្តចុះស៊ប់ថា វណ្ណកសិណដ៏បរិសុទ្ធ នេះជាវិមោក្ខទី ៣ ។ ព្រោះកន្លង នូវរូបសញ្ញា ដោយប្រការទាំងពួង ដល់នូវសេចក្តីវិនាសនៃបដិឃសញ្ញា មិន បានធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា បានដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយ ការធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ នេះជាវិមោក្ខទី ៤ ។ ព្រោះ កន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង បានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុតដូច្នេះ នេះ ជាវិមោក្ខទី ៥ ។ ព្រោះកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង បានដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អ្វីតិចតួចក៏មិន មានដូច្នេះ នេះជាវិមោក្ខទី ៦ ។ ព្រោះកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយ ប្រការទាំងពួង បានដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន នេះជាវិមោក្ខទី ៧ ។ ព្រោះកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង បានដល់ នូវសញ្ញាវេទយិតនិរោធ ( សេចក្តីរលត់នៃសញ្ញា និងវេទនា ) នេះជាវិមោក្ខ ទី ៨ ។ ម្នាលភិក្ខុទាំងឡាយ វិមោក្ខមាន ៨ យ៉ាងនេះឯង ។