បឋមវោហារសូត្រជាដើម

ក្បាលទី 30 · ទំព័រ 735

បានចម្រើនឧបេក្ខា យ៉ាងនេះឯង ឈ្មោះថា សុភន្តេវ អធិមុត្តោ ហោតីតិ វិមោក្ខ ។ ពាក្យណាដែលគប្បីពោលក្នុងពាក្យថា សព្វសោ រូបសញ្ញានំ ដូច្នេះជាដើម ពាក្យទាំងអស់នោះបានពោលហើយ ក្នុងគម្ពីរវិសុទ្ធិមគ្គនោះ ឯង ។ បទថា អយំ អដ្ឋមោ វិមោក្ខោ សេចក្តីថា នេះឈ្មោះថា វិមោក្ខទី ៨ ព្រោះលះ គឺព្រោះលែងចោលនូវខន្ធទាំង ៤ ដោយប្រការទាំងពួង ។ បឋមវោហារសូត្រទី ១៤ ជាដើម ម្នាលភិក្ខុទាំងឡាយ អនរិយវោហារ ( វោហារមិនប្រសើរ ) នេះមាន ៨ យ៉ាង ។ យ៉ាង តើអ្វីខ្លះ ។ គឺមិនឃើញ និយាយថា ឃើញ ១ មិនឮ និយាយថា ឮ ១ មិនបានហិតភ្លក្ស និយាយថា បានហិតភ្លក្ស ១ មិនដឹងនិយាយថា ដឹង ១ ឃើញនិយាយថា មិនឃើញ ១ ឮ និយាយថា មិនឮ ១ បានហិតភ្លក្ស និយាយថា មិនបានហិតភ្លក្ស ១ ដឹង និយាយថាមិន ដឹង ១ ។ ម្នាលភិក្ខុទាំងឡាយ អនរិយវោហារ មាន ៨ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ អរិយវោហារ ( វោហារដ៏ប្រសើរ ) នេះ មាន ៨ យ៉ាង ។ យ៉ាង តើអ្វីខ្លះ ។ គឺមិនឃើញ និយាយថា មិនឃើញ មិនឮ និយាយថា មិនឮ ១ មិនបានហិតភ្លក្ស និយាយថា មិនបានហិត ភ្លក្ស ១ មិនដឹង និយាយថា មិនដឹង ១ ឃើញ និយាយថា ឃើញ ១ ឮ និយាយថា ឮ ១ បានហិតភ្លក្ស និយាយថា បានហិតភ្លក្ស ១ ដឹង និយាយ ថាដឹង ១ ។ ម្នាលភិក្ខុទាំងឡាយ អរិយវោហារ មាន ៨ យ៉ាងនេះឯង ។ ៥