អដ្ឋកថាបឋមវោហារសូត្រជាដើម
ក្បាលទី 30 · ទំព័រ 736
បឋមវោហារសូត្រទី ១៤ ជាដើម [ ៧៤-៧៥ ] គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមវោហារសូត្រទី ១៤ ជាដើម ដូច្នេះ បទថា អនរិយវោហារា បានដល់ ពាក្យដែលមិនមែនរបស់ព្រះអរិយៈ គឺពាក្យដែលមានទោស ។ បុគ្គលរមែងពោលវោហារទាំងនោះ ដោយចេតនាណា ពាក្យថា អនរិយវោហារា នោះ ជាឈ្មោះនៃចេតនា ទាំងនោះ ។ សូត្រទី ១៥ គប្បីជ្រាបដោយន័យផ្ទុយគ្នានឹងពាក្យដែលពោលហើយ ។ អដ្ឋកថា បឋមវោហារសូត្រទី ១៤ ជាដើមចប់