បរិសសូត្រ

ក្បាលទី 30 · ទំព័រ 737

ម្នាលភិក្ខុទាំងឡាយ បរិសទ្យមាន ៨ ពួក ។ ពួក តើអ្វី ខ្លះ ។ គឺខត្តិយបរិសទ្យ ១ ព្រាហ្មណបរិសទ្យ ១ គហបតិបរិសទ្យ ១ សមណបរិសទ្យ ១ ចាតុម្មហារាជិកបរិសទ្យ ១ តាវត្តិង្សបរិសទ្យ ១ មារបរិសទ្យ ១ ព្រហ្មបរិសទ្យ ១ ។ ម្នាលភិក្ខុទាំងឡាយ តថាគតធ្លាប់បានចូលទៅរកខត្តិយបរិសទ្យ ជាច្រើនរយ ។ ក្នុងបរិសទ្យនោះ តថាគតធ្លាប់អង្គុយជាមួយផង ធ្លាប់ ចរចាជាមួយផង ធ្លាប់ដល់នូវការសាកច្ឆាជាមួយផង សម្បុររបស់ជនទាំងនោះ ក្នុងបរិសទ្យនោះ យ៉ាងណា សម្បុររបស់តថាគតក៏យ៉ាងនោះដែរ សំឡេងរបស់ ជនទាំងនោះ យ៉ាងណា សំឡេងរបស់តថាគត ក៏យ៉ាងនោះដែរ មួយទៀត តថាគត បានញ៉ាំងជនទាំងនោះឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យ រីករាយដោយធម្មីកថា កាលដែលតថាគតកំពុងនិយាយ ជនទាំងនោះ មិនស្គាល់ ថា ជនដែលកំពុងនិយាយនេះ ជាអ្វីហ្ន៎ ជាទេវតា ឬមនុស្សដូច្នេះឡើយ លុះ តថាគតញ៉ាំងជនទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏បាត់ទៅ កាលដែលតថាគតបាត់ទៅហើយ ចំណែក ជនទាំងនោះ នៅតែមិនស្គាល់ថា ជនដែលបាត់ទៅហើយនេះ ជាអ្វីហ្ន៎ ជាទេវតា ឬជាមនុស្ស ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ តថាគត ធ្លាប់ចូលទៅរក ព្រាហ្មណបរិសទ្យ ជាច្រើនរយ ។ បេ ។ បានចូលទៅរក គហបតិបរិសទ្យ សមណបរិសទ្យ ចាតុម្មហារាជិកបរិសទ្យ តាវត្តិង្សបរិសទ្យ មារបរិសទ្យ ព្រហ្មបរិសទ្យ ។ ក្នុងព្រហ្មបរិសទ្យនោះ តថាគតធ្លាប់អង្គុយជាមួយផង ធ្លាប់ ចរចាជាមួយផង ធ្លាប់ដល់នូវការសាកច្ឆាជាមួយផង សម្បុររបស់ព្រហ្មទាំងនោះ ក្នុងបរិសទ្យនោះយ៉ាងណា សម្បុររបស់តថាគត ក៏យ៉ាងនោះដែរ សំឡេង របស់ព្រហ្មទាំងនោះយ៉ាងណា សំឡេងរបស់តថាគត ក៏យ៉ាងនោះដែរ មួយ ទៀត តថាគតបានញ៉ាំងព្រហ្មទាំ