អដ្ឋកថាបរិសសូត្រ

ក្បាលទី 30 · ទំព័រ 738

គប្បីជ្រាបវិនិច្ឆ័យក្នុងបរិសសូត្រទី ១៦ ដូចតទៅនេះ បទថា ខត្តិយបរិសា បានដល់ ប្រជុំ គឺសមាគមនៃខត្តិយបរិស័ទ ។ ក្នុងបទទាំង ពួងក៏ន័យនេះ ។ បទថា អនេកសតំ ខត្តិយបរិសំ សេចក្តីថា ខត្តិយបរិស័ទ ដូចជាសមាគមនៃព្រះបាទពិម្ពិសារ សមាគមនៃព្រះញាតិ និងសមាគមនៃ ស្តេចលិច្ឆវីជាដើម ការដែលព្រះសាស្តាទ្រង់យាងចូលរកខត្តិយបរិស័ទជាដើម ក្នុងចក្រវាឡដទៃ ក៏រមែងមានដូចគ្នា ។ បទថា សល្លបិតបុព្វំ បានដល់ ធ្លាប់ធ្វើការប្រាស្រ័យចរចា ។ បទថា សាកច្ឆា សេចក្តីថា សូម្បីសាកច្ឆា តថាគតក៏ធ្លាប់ចូលទៅសន្ទនា ។ បទថា យាទិសកោ តេសំ វណ្ណោ សេចក្តីថា បរិស័ទទាំងនោះ មានសម្បុរសក៏មាន សម្បុរខ្មៅក៏មាន សម្បុរ ២ ក៏មាន ព្រះសាស្តាមានព្រះឆវីវណ្ណដូចមាសតែម្យ៉ាង ។ តែពាក្យនោះ ត្រាស់ អាស្រ័យទ្រង់ទ្រាយ ។ ម្យ៉ាងទៀត ជនទាំងនោះ រមែងស្គាល់ថា ជាក្សត្រ ព្រាហ្មណ៍ជាដើម ត្រង់ទ្រង់ទ្រាយរបស់ជនទាំងនោះតែម្យ៉ាងបុណ្ណោះ តែព្រះមាន ព្រះភាគមិនមែនដូចគ្នានឹងពួកមិលក្ខៈផង មិនបានទ្រទ្រង់កុណ្ឌលកែវមណី ប្រថាប់គង់ដោយភេទជាព្រះពុទ្ធនោះឯង ។ តែជនទាំងនោះ រមែងឃើញទ្រង់ទ្រាយ ថាដូចខ្លួន ។ បទថា យាទិសកោ តេសំ សរោ សេចក្តីថា ជនទាំងនោះ ជាអ្នកមានសំឡេងដាច់ៗ ក៏មាន ជាអ្នកមានសំឡេងដូចសំឡេងឆ្មាក៏ មាន ជាអ្នកមានសំឡេងដូចសំឡេងក្អែកក៏មាន តែព្រះសាស្តាមានព្រះសូរសៀងដូចព្រហ្មតែម្យ៉ាង ។ ពាក្យនេះត្រាស់សំដៅយកភាសាដទៃ ។ បើព្រះសាស្តា ប្រថាប់ត្រាស់លើរាជអាសនៈ ក្នុងខត្តិយបរិស័ទនោះសោត ក្សត្រទាំងនោះ ក៏មានការគិតថា ថ្ងៃនេះ ព្រះរាជាត្រាស់ដោយព្រះសូរសៀងដ៏ពីរោះ