អដ្ឋកថាភូមិចាលសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងភូមិចាលសូត្រទី ១៧ ដូចតទៅនេះ ក្នុង បទថា និសីទនំ នេះ លោកបំណងយកកំណាត់ស្បែក ។ បទថា ឧទេនចេតិយំ លោកពោលដល់វិហារ ដែលគេសាងក្នុងលំនៅរបស់ឧទេនយក្ខ ។ ក្នុងគោតមចេតិយជាដើម ក៏មានន័យដូចគ្នា ។ បទថា ភាវិតា ប្រែថា ចម្រើនហើយ ។ បទថា ពហុលីកតា ប្រែថា ធ្វើឲ្យច្រើន ។ បទថា យានីកតា ប្រែថា ធ្វើឲ្យដូចជាយានដែលទឹមហើយ ។ បទថា វត្ថុកតា ប្រែថា ធ្វើឲ្យដូចជាវត្ថុ គឺទីតាំង ព្រោះអត្ថថា ជាទីពឹងអាស្រ័យ ។ បទថា អនុដ្ឋិតា ប្រែថា តាំងទុកហើយ ។ បទថា បរិចិតា ប្រែថា សន្សំហើយ ដោយជុំវិញ គឺចម្រើនល្អហើយ ។ បទថា សុសមារទ្ធា ប្រែថា ផ្តើមទុកល្អ ហើយ ។ ព្រះមានព្រះភាគ កាលត្រាស់ដោយមិនបានកំណត់យ៉ាងនេះហើយ កាលទ្រង់សម្តែងដោយកំណត់ពិតប្រាកដទៀត ទើបត្រាស់ពាក្យជាដើមថា តថាគតស្ស ខោ ដូច្នេះ ។ ក្នុងទីនេះ បទថា កប្បំ បានដល់ អាយុកប្ប គឺកំណត់អាយុយ៉ាងច្រើនរបស់មនុស្សក្នុងយុគនោះៗ ។ ព្រះមានព្រះភាគ គប្បីតាំងព្រះជន្មនៅអស់កំណត់អាយុ របស់មនុស្សទាំងឡាយ ក្នុងសម័យ នោះៗ ។ បទថា កប្បាវសេសំ វា បានដល់ ឬច្រើនជាង ១០០ ឆ្នាំ ដែល បានត្រាស់ទុកថា តិច ឬក្រៃលែងជាង តែព្រះមហាសិវត្ថេរពោលថា ធម្មតា ព្រះពុទ្ធទាំងឡាយទ្រង់មិនបន្លឺក្នុងទីដែលមិនមែនឋានៈ ព្រះមានព្រះភាគទ្រង់ ចូលសមាបត្តិរឿយៗ ទ្រង់សង្កត់វេទនាទៀបបរិនិព្វានបាន គប្បីតាំងនៅបាន អស់មួយភទ្ទកប្ប ។ សួរថា ព្រោះហេតុអ្វី ទើបទ្រង់មិនតាំងនៅអស់មួយ ភទ្ទកប្ប ។ ឆ្លើយថា ឈ្មោះថា សរីរៈដែលមានចិត្តគ្រប់គ្រង ត្រូវជរា លក្ខណៈ មានធ្មេញបាក់ជាដើមគ្របសង្កត់ តែព្រះពុទ្ធទាំងឡាយ មិនមាន ធ្មេញបាក់ជាដើមឡើយ តែងបរិនិព្វានក្នុងអាយុចំណែកទី ៥ គឺ ២០