បឋមបដិបទាសូត្រ

ក្បាលទី 30 · ទំព័រ 761

ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសទ្ធា តែមិនមានសីលទេ យ៉ាងនេះ ភិក្ខុនោះឈ្មោះថា មិនបរិបូរដោយអង្គនោះ ភិក្ខុនោះ គួរបំពេញអង្គ នោះ ដោយបំណងថា ធ្វើដូចម្តេចហ្ន៎ ឲ្យអាត្មាអញគប្បីជាអ្នកមានសទ្ធាផង មានសីលផង ម្នាលភិក្ខុទាំងឡាយ កាលណា ភិក្ខុជាអ្នកមានសទ្ធាផង មាន សីលផង យ៉ាងនេះ ទើបភិក្ខុនោះ ឈ្មោះថា បរិបូរដោយអង្គនោះ ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង តែមិនមែនជាពហុស្សូត ទេ យ៉ាងនេះ ភិក្ខុនោះ ឈ្មោះថា មិនបរិបូរដោយអង្គនោះ ភិក្ខុនោះគួរបំពេញ អង្គនោះ ដោយបំណងថា ធ្វើដូចម្តេចហ្ន៎ ឲ្យអាត្មាអញ គប្បីជាអ្នកមានសទ្ធា ផង មានសីលផង ជាពហុស្សូតផង ម្នាលភិក្ខុទាំងឡាយ កាលណា ភិក្ខុជា អ្នកមានសទ្ធាផង មានសីលផង ជាពហុស្សូតផងហើយ យ៉ាងនេះ ទើបភិក្ខុ នោះ ឈ្មោះថា បរិបូរដោយអង្គនោះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមាន សទ្ធាផង មានសីលផង ជាពហុស្សូតផង តែមិនមែនធម្មកថិកទេ ។ បេ ។ ជាធម្មក ថិកផង តែមិនមែនជាអ្នកចូលទៅកាន់បរិសទ្យទេ ។ បេ ។ ជាអ្នកចូលទៅកាន់ បរិសទ្យផង តែមិនមែនជាអ្នកក្លៀវក្លា ខាងសម្តែងធម៌កណ្តាលបរិសទ្យ ទេ ។ បេ ។ ជាអ្នកក្លៀវក្លា ខាងសម្តែងធម៌កណ្តាលបរិសទ្យផង តែជាអ្នក មិនបានតាមប្រាថ្នា មិនបានដោយងាយ មិនបានដោយស្រួល នូវឈានទាំង ៤ ដែលជាធម៌អាស្រ័យនៅនឹងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ទេ ។ បេ ។ ជាអ្នកបានតាមប្រាថ្នា បានដោយងាយ បានដោយស្រួល នូវ ឈានទាំង ៤ ដែលជាធម៌អាស្រ័យនៅនឹងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខក្នុង បច្ចុប្បន្នផង តែមិនធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយដ