ទុតិយបដិបទាសូត្រ

ក្បាលទី 30 · ទំព័រ 764

ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសទ្ធា តែមិនមានសីលទេ យ៉ាងនេះ ភិក្ខុនោះ ឈ្មោះថា មិនបរិបូរដោយអង្គនោះ ភិក្ខុនោះគួរបំពេញអង្គ នោះ ដោយបំណងថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ គប្បីជាអ្នកមានសទ្ធាផង មានសីលផង ម្នាលភិក្ខុទាំងឡាយ កាលណា ភិក្ខុជាអ្នកមានសទ្ធាផង មាន សីលផង យ៉ាងនេះ ទើបភិក្ខុនោះ ឈ្មោះថា បរិបូរដោយអង្គនោះ ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង តែមិនមែនជាពហុស្សូត ទេ ។ បេ ។ ជាពហុស្សូតផង តែមិនមែនជាធម្មកថិកទេ ។ បេ ។ ជាធម្មកថិកផង តែមិនមែនជាអ្នកចូលទៅកាន់បរិសទ្យទេ ។ បេ ។ ជាអ្នកចូលទៅកាន់បរិសទ្យ ផង តែមិនមែនជាអ្នកក្លៀវក្លាខាងសម្តែងធម៌កណ្តាលបរិសទ្យទេ ។ បេ ។ ជា អ្នកក្លៀវក្លាខាងសម្តែងធម៌កណ្តាលបរិសទ្យផង ជាអ្នកពាល់ត្រូវនូវពួកវិមោក្ខ ដ៏ល្អិត ជាអរូបជ្ឈានដែលកន្លងផុតនូវរូបជ្ឈាន ដោយនាមកាយផង តែមិនទាន់ ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នៅឡើយ យ៉ាងនេះ ភិក្ខុនោះ ឈ្មោះថា មិនទាន់បរិបូរដោយអង្គនោះ ភិក្ខុ នោះគួរបំពេញអង្គនោះ ដោយបំណងថា ធ្វើដូចម្តេចហ្ន៎ ឲ្យអាត្មាអញ គប្បី ជាអ្នកមានសទ្ធាផង មានសីលផង ជាពហុស្សូតផង ជាធម្មកថិកផង ជាអ្នកចូល ទៅកាន់បរិសទ្យផង ជាអ្នកក្លៀវក្លាខាងសម្តែងធម៌កណ្តាលបរិសទ្យផង ជាអ្នកពាល់ត្រូវនូវពួកវិមោក្ខដ៏ល្អិត ជាអរូបជ្ឈានដែលកន្លងផុតរូបជ្ឈាន ដោយ នាមកាយផង បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយ ខ្លួនឯងក្នុងបច្ចុប