អដ្ឋកថាទុតិយបដិបទាសូត្រ

ក្បាលទី 30 · ទំព័រ 766

គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយបដិបទាសូត្រទី ២ ដូចតទៅនេះ បទថា សន្តា សេចក្តីថា ឈ្មោះថា ស្ងប់ ព្រោះស្ងប់ចាកធម៌ដែលជា សត្រូវ ។ បទថា វិមោក្ខា សេចក្តីថា ឈ្មោះថា វិមោក្ខ ព្រោះរួចផុត ចាកធម៌ដែលជាសត្រូវ ។