តតិយបដិបទាសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងគិញ្ជកាវសថៈ ( ប្រាសាទឥដ្ឋ ) ជិតនាទិកគ្រាម ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគទ្រង់ ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ មរណស្សតិ ដែលភិក្ខុចម្រើនហើយ ធ្វើឲ្យ ច្រើនហើយ មានផលច្រើន មានអានិសង្សច្រើន ឈមចុះកាន់អមតៈ មាន អមតៈជាទីបំផុត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ បានចម្រើនមរណស្សតិ ឬទេ ។ កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូប ក្រាប ទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចម្រើន មរណស្សតិ ។ ម្នាលភិក្ខុ ចុះអ្នកចម្រើនមរណស្សតិ ដូចម្តេច ។ បពិត្រព្រះអង្គ ដ៏ចម្រើន ឥឡូវនេះ ខ្ញុំព្រះអង្គមានសេចក្តីត្រិះរិះយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញគប្បីរស់នៅ អស់យប់ និងថ្ងៃ អាត្មាអញគប្បីធ្វើទុកក្នុងចិត្តនូវពាក្យប្រៀន ប្រដៅរបស់ព្រះដ៏មានព្រះភាគ អាត្មាអញគប្បីធ្វើកិច្ចការ ឲ្យបានច្រើន ( ក្នុងសាសនារបស់ព្រះអង្គ ) បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ចម្រើន មរណស្សតិ យ៉ាងនេះ ។ មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ចម្រើនមរណស្សតិដែរ ។ ម្នាលភិក្ខុ ចុះអ្នកចម្រើន មរណស្សតិដូចម្តេច ។ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ខ្ញុំព្រះអង្គមានសេចក្តី ត្រិះរិះយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ គប្បីរស់នៅអស់ ១ ថ្ងៃ អាត្មាអញ ធ្វើទុកក្នុងចិត្តនូវពាក្យប្រៀនប្រដៅរបស់ព្រះដ៏មានព្រះភ