ចតុត្ថបដិបទាសូត្រជាដើម

ក្បាលទី 30 · ទំព័រ 773

គប្បីជ្រាបវិនិច្ឆ័យក្នុងតតិយបដិបទាសូត្រទី ៣ ដូចតទៅនេះ បទថា ភាវេថ នោ កែជា ភាវេថ នុ ប្រែថា អ្នកចូរចម្រើនមរណស្សតិហ្ន៎ ។ បទថា សាសនំ បានដល់ ការប្រៀនប្រដៅ ។ បទថា អាសវានំ ខយាយ បានដល់ ដើម្បីអរហត្តផល ។ សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងគិញ្ជកាវសថៈ ជិតនាទិកគ្រាម ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយ ថា ។ បេ ។ ម្នាលភិក្ខុទាំងឡាយ មរណស្សតិ ដែលភិក្ខុចម្រើនហើយ សន្សំ រឿយៗ ហើយ មានផលច្រើន មានអានិសង្សច្រើន ឈមចុះកាន់អមតៈ មាន អមតៈជាទីបំផុត ។ ម្នាលភិក្ខុទាំងឡាយ ចុះមរណស្សតិ ដែលភិក្ខុចម្រើនហើយ តើដូចម្តេច សន្សំរឿយៗ ហើយ មានផលច្រើន មានអានិសង្សច្រើន ឈម ចុះកាន់អមតៈ មានអមតៈជាទីបំផុត តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ក្នុងសាសនានេះ កាលបើថ្ងៃកន្លងទៅហើយ យប់មកដល់វិញ តែងពិចារណា ដូច្នេះថា ហេតុនៃសេចក្តីស្លាប់ របស់អាត្មាអញ មានច្រើនណាស់តើ ( ដូចជា ) ពស់ចឹកអាត្មាអញក្តី ខ្ទួយទិចអាត្មាអញក្តី ក្អែកខាំអាត្មាអញក្តី អាត្មាអញ នឹងស្លាប់ អន្តរាយនោះនឹងមានដល់អាត្មាអញ ព្រោះហេតុតែពស់ចឹក ជាដើមនោះ អាត្មាអញភ្លាត់ដួលក្តី ភត្តដែលអាត្មាអញបរិភោគហើយ ហល់ក្តី ប្រមាត់របស់អាត្មាអញកម្រើកក្តី ស្លេស្មរបស់អាត្មាអញកម្រើកក្តី កងខ្យល់ ដូចសស្រ្តាវុធរបស់អាត្មាអញកម្រើកក្តី ពួកមនុស្សព្យាយាមសម្លាប់អាត្មាអញ ក្តី ពួកអមនុស្សព្យាយាមសម្លាប់អាត្មាអញក្តី អាត្មាអញនឹងស្លាប់ អន្តរាយនោះ នឹងមានដល់អាត្មាអញ ព្រោះហេតុតែភ្លាត់ដួលជាដើមនោះ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុនោះ ត្រូវពិចារណាថា អកុសលធម៌ទាំងឡាយដ៏លាមក ណា នាំឲ្យអន្តរាយដល់អាត្មាអញ ដែលធ្វើមរណកា