អដ្ឋកថាចតុត្ថបដិបទាសូត្រជាដើម

ក្បាលទី 30 · ទំព័រ 783

ចតុត្ថបដិបទាសូត្រទី ៤ ជាដើម [ ៨១-៨៣ ] គប្បីជ្រាបវិនិច្ឆ័យក្នុងចតុត្ថបដិបទាសូត្រទី ៤ ជាដើម ដូចតទៅនេះ បទថា បដិហិតាយ បានដល់ កាលរាត្រីប្រព្រឹត្តទៅ ។ បទថា សោ មមស្សន្តរាយោ សេចក្តីថា អន្តរាយនៃជីវិតនោះ គប្បីមានដល់អញ គឺអន្តរាយចំពោះសួគ៌ផង អន្តរាយចំពោះមគ្គផង គប្បីមានដល់អញដែលធ្វើ កាលកិរិយាទាំងនៅជាបុថុជ្ជន ។ បទថា សត្ថកា វា មេ វាតា សេចក្តីថា ខ្យល់ ឈ្មោះថា មានពិសដូចសស្រ្តា ព្រោះកាត់អវ័យវៈតូចធំដូចសស្រ្តា ។ សូត្រទី ៥ ជាដើម មានន័យដូចពោលហើយនោះឯង ។ អដ្ឋកថា ចតុត្ថបដិបទាសូត្រ ៤ ជាដើមចប់ ៥