អដ្ឋកថា ឥច្ឆាសូត្រ

ក្បាលទី 30 · ទំព័រ 783

ក្នុងទីនោះ ព្រះសារីបុត្តដ៏មានអាយុ មានថេរវាចានឹងពួកភិក្ខុ ថា ម្នាលភិក្ខុទាំងឡាយ ដ៏មានអាយុ ។ ពួកភិក្ខុទាំងនោះ ទទួលថេរវាចារបស់ ព្រះសារីបុត្តដ៏មានអាយុថា បពិត្រលោកដ៏មានអាយុ ។ ព្រះសារីបុត្តដ៏មាន អាយុ មានថេរវាចាដូច្នេះថា ម្នាលលោកដ៏មានអាយុទាំងឡាយ បុគ្គល ៨ ពួកនេះ មានពាសក្នុងលោក ។ ពួក តើដូចម្តេចខ្លះ ។ ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នកស្ងាត់ កាយ តែប្រព្រឹត្តមិនជាប់លាប់ សេចក្តីប្រាថ្នាដើម្បីលាភកើតឡើង ភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាមដើម្បីលាភ កាលភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភហើយ លាភក៏មិនកើតឡើង ភិក្ខុនោះ ក៏ក្រៀមក្រំ លំបាក ខ្សឹកខ្សួល គក់ទ្រូង យំ កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេង ព្រោះតែ ឥតលាភនោះ ម្នាលលោកដ៏មានអាយុទាំងឡាយ ភិក្ខុនេះហៅថា អ្នកមាន សេចក្តីប្រាថ្នា ដើម្បីលាភ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ តែ ជាអ្នកឥតលាភផង ក្រៀមក្រំផង ខ្សឹកខ្សួលផង ឃ្លាតចាកព្រះសទ្ធម្មផង ។ ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នកស្ងាត់ កាយ តែប្រព្រឹត្តមិនជាប់លាប់ សេចក្តីប្រាថ្នាដើម្បីលាភកើតឡើង ភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ កាលភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភហើយ លាភក៏កើតឡើង ភិក្ខុនោះក៏ស្រវឹង ងេងងោង ដល់នូវសេចក្តីប្រមាទ ព្រោះតែលាភនោះ ម្នាលលោកដ៏មាន អាយុទាំងឡាយ ភិក្ខុនេះហៅថា អ្នកមានសេចក្តីប្រាថ្នា ដើម្បីលាភ ប្រឹង ប្រេង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ ជាអ្នកមានលាភផង ស្រវឹងផង ងេងងោងផង ឃ្លាតចាកព្រះសទ្ធម្មផង ។