បរិហានសូត្រ
ក្បាលទី 30 · ទំព័រ 793
ម្នាលភិក្ខុទាំងឡាយ ធម៌ ៨ យ៉ាងនេះ តែងប្រព្រឹត្តទៅដើម្បី សេចក្តីសាបសូន្យ ដល់សេក្ខភិក្ខុ ។ យ៉ាង តើដូចម្តេចខ្លះ ។ គឺសេចក្តី ត្រេកអរក្នុងការងារ ១ សេចក្តីត្រេកអរក្នុងតិរច្ឆានកថា ១ សេចក្តីត្រេកអរ ក្នុងការដេក ១ សេចក្តីត្រេកអរក្នុងពួក ១ សេចក្តីមិនគ្រប់គ្រងទ្វារក្នុងពួក ឥន្ទ្រិយ ១ សេចក្តីមិនស្គាល់ប្រមាណក្នុងភោជន ១ សេចក្តីត្រេកអរក្នុង ការជាប់ជំពាក់ ១ សេចក្តីត្រេកអរក្នុងធម៌ជាគ្រឿងយឺតយូរ ១ ។ ម្នាលភិក្ខុ ទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់សេក្ខភិក្ខុ ។