អដ្ឋកថា អបរិហានសូត្រ

ក្បាលទី 30 · ទំព័រ 794

ម្នាលភិក្ខុទាំងឡាយ ធម៌ ៨ យ៉ាងនេះ តែងប្រព្រឹត្តទៅដើម្បី សេចក្តីមិនសាបសូន្យ ដល់សេក្ខភិក្ខុ ។ យ៉ាង តើដូចម្តេចខ្លះ ។ គឺសេចក្តី មិនត្រេកអរ ក្នុងការងារ ១ សេចក្តីមិនត្រេកអរ ក្នុងតិរច្ឆានកថា ១ សេចក្តី មិនត្រេកអរ ក្នុងការដេក ១ សេចក្តីមិនត្រេកអរ ក្នុងពួកគណៈ ១ សេចក្តី គ្រប់គ្រងទ្វារ ក្នុងពួកឥន្ទ្រិយ ១ សេចក្តីស្គាល់ប្រមាណ ក្នុងភោជន ១ សេចក្តី មិនត្រេកអរ ក្នុងការជាប់ជំពាក់ ១ សេចក្តីមិនត្រេកអរក្នុងធម៌ជាគ្រឿងយឺត យូរ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បី សេចក្តីមិនសាបសូន្យ ដល់សេក្ខភិក្ខុ ។