អដ្ឋកថា សតិវគ្គ សតិសូត្រ

ក្បាលទី 30 · ទំព័រ 804

ម្នាលភិក្ខុទាំងឡាយ កាលបើសតិ និងសម្បជញ្ញៈ មិនមាន ហិរិ និងឱត្តប្បៈ របស់បុគ្គលវិបត្តិចាកសតិ និងសម្បជញ្ញៈ ឈ្មោះថា មាន ឧបនិស្ស័យសាបសូន្យ កាលបើហិរិ និងឱត្តប្បៈ មិនមាន ឥន្ទ្រិយសំវរៈរបស់ បុគ្គលវិបត្តិចាកហិរិ និងឱត្តប្បៈ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យ កាលបើ ឥន្ទ្រិយសំវរៈមិនមាន សីលរបស់បុគ្គលវិបត្តិចាកឥន្ទ្រិយសំវរៈ ឈ្មោះ ថា មានឧបនិស្ស័យសាបសូន្យ កាលបើសីលមិនមាន សម្មាសមាធិ របស់ បុគ្គលវិបត្តិចាកសីល ឈ្មោះថា មានឧបនិស្ស័យសាបសូន្យ កាលបើសម្មាសមាធិមិនមាន យថាភូតញ្ញាណទស្សនៈ របស់បុគ្គលវិបត្តិចាកសម្មាសមាធិ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យ កាលបើយថាភូតញ្ញាណទស្សនៈ មិន មាន និព្វិទាវិរាគៈ របស់បុគ្គលវិបត្តិចាកយថាភូតញ្ញាណទស្សនៈ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យ កាលបើនិព្វិទាវិរាគៈមិនមាន វិមុត្តិញ្ញាណទស្សនៈ របស់បុគ្គលវិបត្តិចាកនិព្វិទាវិរាគៈ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យ ។ ម្នាលភិក្ខុទាំងឡាយ ដើមឈើដែលមិនមានមែក និងស្លឹកហើយ ក្រមរឈើនោះ ក្តី មិនដល់នូវការពេញលេញទេ សម្បកក្តី ស្រាយក្តី ខ្លឹមក្តី ក៏មិនដល់នូវ ការពេញលេញ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលបើ សតិ និងសម្បជញ្ញៈមិនមាន ហិរិ និងឱត្តប្បៈរបស់បុគ្គលវិបត្តិចាកសតិ និង សម្បជញ្ញៈ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យ កាលបើហិរិ និងឱត្តប្បៈ មិនមាន ( ឥន្ទ្រិយសំវរៈ ) របស់បុគ្គលវិបត្តិចាកហិរិ និងឱត្តប្បៈ ឈ្មោះ ថា មានឧបនិស្ស័យសាបសូន្យ ។ បេ ។ វិមុត្តិញ្ញាណទស្សនៈ មានឧបមេយ្យ យ៉ាងនោះដែរ ។