មូលសូត្រ

ក្បាលទី 30 · ទំព័រ 809

គប្បីជ្រាបវិនិច្ឆ័យក្នុងបុណ្ណិយសូត្រទី ២ ដូចតទៅនេះ បទថា សទ្ធោ បានដល់ ដែលប្រកបដោយសទ្ធា ២ យ៉ាង ។ បទថា នោ ច បយិរុបសិតា ប្រែថា មិនចូលទៅបម្រើ ។ បទថា នោ ច បរិបុច្ឆិតា ប្រែថា មិនសាកសួរប្រយោជន៍ និងមិនមែនប្រយោជន៍ ហេតុ និងមិនមែនហេតុ ។ បទថា សមន្នាគតោ ជាបឋមាវិភត្តិ ចុះក្នុងអត្ថនៃឆដ្ឋីវិភត្តិ អធិប្បាយថា សមន្នាគតស្ស ប្រែថា ដែលប្រកបហើយ ។ បទថា ឯកន្តប្បដិភាណំ តថាគតំ ធម្មទេសនា ហោតិ សេចក្តីថា ធម្មទេសនា គឺការសម្តែងធម៌នៃព្រះតថាគត ជាក់ច្បាស់ដោយចំណែកមួយ អធិប្បាយថា រមែងជាក់ច្បាស់ រមែងប្រាកដ ដោយចំណែកមួយ ។ ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរ្ថិយសួរយ៉ាង នេះថា ម្នាលអាវុសោ ធម៌ទាំងអស់ គឺបញ្ចក្ខន្ធ មានអ្វីជាមូល ធម៌ទាំងអស់ កើតអំពីអ្វី ធម៌ទាំងអស់ប្រជុំកើតអំពីអ្វី ធម៌ទាំងអស់ប្រជុំចុះក្នុងអ្វី ធម៌ទាំងអស់ មានអ្វីជាប្រធាន ធម៌ទាំងអស់មានអ្វីជាអធិបតី ធម៌ទាំងអស់ មានអ្វីជា វិសេស ធម៌ទាំងអស់មានអ្វីជាខ្លឹម ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជកជា អន្យតិរ្ថិយ សួរយ៉ាងនេះ តើអ្នកទាំងឡាយ គប្បីដោះស្រាយដូចម្តេចដល់ពួក បរិព្វាជក ជាអន្យតិរ្ថិយនោះ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ មាន ព្រះដ៏មានព្រះភាគជាមូល មានព្រះដ៏មានព្រះភាគជាអ្នកណែនាំ មានព្រះដ៏មាន ព្រះភាគជាទីពឹង របស់យើងខ្ញុំព្រះអង្គស្រាប់ហើយ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ សម្តែងនូវសេចក្តីនៃភាសិតនេះឲ្យទាន ពួកភិក្ខុបាន ស្តាប់ភាសិតរបស់ព្រះអង្គហើយ នឹងចងចាំទុក ។