អដ្ឋកថាមូលសូត្រ
ក្បាលទី 30 · ទំព័រ 811
គប្បីជ្រាបវិនិច្ឆ័យក្នុងមូលសូត្រទី ៣ ដូចតទៅនេះ បទថា សព្វេ ធម្មា បានដល់ ខន្ធ ៥ ។ បទថា ឆន្ទមូលកា សេចក្តីថា ឈ្មោះថា មានឆន្ទៈជាមូល ព្រោះមានឆន្ទៈ គឺអធ្យាស្រ័យ និងឆន្ទៈ គឺភាពជាអ្នក ប្រាថ្នានឹងធ្វើ ជាមូលនៃខន្ធ ៥ នោះ ។ ឈ្មោះថា មានមនសិការជាដែន កើត ព្រោះកើតអំពីមនសិការ ។ ឈ្មោះថា មានផស្សៈជាសមុទយៈ ព្រោះ កើត គឺរួមជាកលាបៈ តែផស្សៈ ឈ្មោះថា មានវេទនាជាទីប្រជុំចុះ ព្រោះ ប្រជុំចុះក្នុងវេទនា ។ ឈ្មោះថា មានសមាធិជាប្រធាន ព្រោះមានសមាធិជា ប្រធាន ។ ឈ្មោះថា មានសតិជាធំ ព្រោះមានសតិជាអធិបតី ដោយអត្ថថា