ចោរសូត្រ
ចម្រើនបំផុត អធិប្បាយថា មានសតិជាប្រធាន ។ ឈ្មោះថា មានបញ្ញាជា កំពូល ព្រោះអត្ថថា មានបញ្ញាដ៏ប្រសើរ ។ ឈ្មោះថា មានវិមុត្តិជាខ្លឹម ព្រោះមានវិមុត្តិជាសារៈ ។ ក្នុងទីនេះ ព្រះមានព្រះភាគ ត្រាស់លោកិយធម៌ ទាំង ៤ មានឆន្ទៈជាមូលជាដើម ធម៌ដ៏សេស ទ្រង់ត្រាស់លាយគ្នា ដោយ លោកិយផង និងលោកុត្តរផង ។ ម្នាលភិក្ខុទាំងឡាយ មហាចោរប្រកបដោយអង្គ ៨ ប្រការ រមែងវិនាសឆាប់ មិនតាំងនៅយូរឡើយ ។ ប្រកបដោយអង្គ ៨ ប្រការ តើ ដូចម្តេច ។ គឺប្រហារនូវបុគ្គលដែលមិនប្រហារតប ១ កាន់យកទ្រព្យរបស់គេ មិនឲ្យមានសេសសល់ ១ នាំយកស្ត្រី ១ ប្រទូស្តនឹងក្មេងស្ត្រី ១ ប្លន់បព្វជិត ១ ប្លន់ព្រះរាជឃ្លាំង ១ ធ្វើចោរកម្មក្នុងទីជិត ( ស្រុកឬនិគមរាជធានីជាដើម ) ១ ជាអ្នកមិនឈ្លាសវៃ ក្នុងការកប់ទ្រព្យទុក ( ក្នុងទក្ខិណេយ្យបុគ្គល ) ១ ។ ម្នាលភិក្ខុទាំងឡាយ មហាចោរប្រកបដោយអង្គ ៨ ប្រការនេះឯង រមែងវិនាស ឆាប់មិនតាំងនៅយូរឡើយ ។ ម្នាលភិក្ខុទាំងឡាយ មហាចោរ ប្រកបដោយអង្គ ៨ ប្រការ រមែងមិនវិនាសឆាប់ ជាអ្នកតាំងនៅយូរបាន ។ ប្រកបដោយអង្គ ៨ ប្រការ តើដូចម្តេចខ្លះ ។ គឺមិនប្រហារនូវបុគ្គល ដែលមិនប្រហារតប ១ មិនកាន់យក ទ្រព្យរបស់គេមិនឲ្យមានសេសសល់ ១ មិននាំយកស្ត្រី ១ មិនប្រទូស្តក្មេង ស្ត្រី ១ មិនប្លន់បព្វជិត ១ មិនប្លន់ព្រះរាជឃ្លាំង ១ មិនធ្វើចោរកម្មក្នុងទីជិត ១ ជាអ្នកឈ្លាសវៃ ក្នុងការកប់ទ្រព្យទុក ( ក្នុងទក្ខិណេយ្យបុគ្គល ) ១ ។