សមណសូត្រ

ក្បាលទី 30 · ទំព័រ 814

ម្នាលភិក្ខុទាំងឡាយ ពាក្យថា សមណៈ ( អ្នកស្ងប់រម្ងាប់ ) នេះ ជាឈ្មោះរបស់តថាគត ជាអរហន្តសម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ ពាក្យ ថា ព្រាហ្មណ៍ ( អ្នកបន្សាត់បង់នូវបាប ) នេះ ជាឈ្មោះរបស់តថាគត ជា អរហន្តសម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ ពាក្យថា វេទគូ ( អ្នកចេះចប់ត្រៃ វេទ ) នេះ ជាឈ្មោះរបស់តថាគត ជាអរហន្តសម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភិសក្កៈ ( គ្រូពេទ្យវះកាត់ ) នេះ ជាឈ្មោះរបស់តថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ ពាក្យថា និម្មលៈ ( អ្នកគ្មានមន្ទិល ) នេះ ជាឈ្មោះរបស់តថាគត ជាអរហន្តសម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ ពាក្យថា វិមលៈ ( អ្នកប្រាសចាកមន្ទិល ) នេះ ជាឈ្មោះរបស់តថាគត ជាអរហន្តសម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ញាណី ( អ្នកមានញាណ ) នេះ ជាឈ្មោះរបស់តថាគត ជាអរហន្តសម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ ពាក្យថា វិមុត្ត ( អ្នកផុតស្រឡះ ) នេះ ជាឈ្មោះរបស់តថាគត ជាអរហន្តសម្មាសម្ពុទ្ធ ។ គុណជាតណា ដែលតថាគតជាសមណៈ ជាព្រាហ្មណ៍ មាន ព្រហ្មចរិយៈនៅរួចហើយ គប្បីសម្រេចក្តី គុណជាតណា ដែលតថាគត អ្នកចេះចប់ត្រៃវេទ ជាគ្រូពេទ្យវះកាត់ គប្បី សម្រេចក្តី គុណជាតនោះ ប្រសើរបំផុត គុណជាតណា ដែលតថាគត គ្មានមន្ទិល ប្រាសចាកមន្ទិល មានព្រហ្មចរិយៈ នៅរួចហើយ គប្បីសម្រេចក្តី គុណជាតណា ដែលតថាគត មានញាណ អ្នករួចស្រឡះ គប្បីសម្រេចក្តី គុណជាតនោះ ប្រសើរបំផុត តថាគតនោះ ជាអ្នកឈ្នះស្រង្គាម រួចចាក ចំណង ទាំងស្រាយមហាជន ឲ្យរួចចាកចំណង ជាបុគ្គល